នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកឡើង ហើយស្ដារតំណែងរបស់លោកឡើងវិញ រួចលោកនឹងថ្វាយពែងរបស់ផារ៉ោនទៅព្រះហស្តទ្រង់ ដូចទម្លាប់ពីមុន កាលលោកជាមេអ្នកថ្វាយពែងរបស់ទ្រង់។
ទំនុកតម្កើង 27:6 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ក្បាលរបស់ខ្ញុំអាចងើបឡើងលើពួកសត្រូវរបស់ខ្ញុំដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គដោយសម្រែកហ៊ោសប្បាយ ខ្ញុំនឹងច្រៀង គឺច្រៀងសរសើរតម្កើងព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើង ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជា នៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ ដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។ អាល់គីតាប ទ្រង់លើកមុខខ្ញុំឡើងឲ្យខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងធ្វើគូរបាននៅក្នុងជំរំសក្ការៈ របស់ទ្រង់ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀងគីតាបសាបូរ ជូនអុលឡោះតាអាឡា។ |
នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកឡើង ហើយស្ដារតំណែងរបស់លោកឡើងវិញ រួចលោកនឹងថ្វាយពែងរបស់ផារ៉ោនទៅព្រះហស្តទ្រង់ ដូចទម្លាប់ពីមុន កាលលោកជាមេអ្នកថ្វាយពែងរបស់ទ្រង់។
បន្ទាប់មកមានកើតឡើងដូច្នេះ: នៅថ្ងៃទីបី ជាថ្ងៃចម្រើនព្រះជន្មរបស់ផារ៉ោន ទ្រង់ក៏រៀបចំពិធីជប់លៀងសម្រាប់រាជបម្រើទាំងអស់របស់ទ្រង់ ព្រមទាំងលើកក្បាលរបស់មេអ្នកថ្វាយពែង និងក្បាលរបស់មេអ្នកដុតនំប៉័ងឡើង នៅកណ្ដាលចំណោមរាជបម្រើរបស់ទ្រង់។
សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ព្រះអម្ចាស់របស់ខ្ញុំនឹងផឹកពីទឹកជ្រោះនៅក្បែរផ្លូវ ដោយហេតុនេះ ព្រះអង្គនឹងងើបព្រះសិរឡើង៕
ព្រះយេហូវ៉ាអើយ សូមទទួលតង្វាយស្ម័គ្រចិត្តនៃមាត់របស់ទូលបង្គំ ហើយបង្រៀនច្បាប់របស់ព្រះអង្គដល់ទូលបង្គំផង!
សូមឲ្យពួកគេច្រៀងអំពីមាគ៌ារបស់ព្រះយេហូវ៉ា ដ្បិតសិរីរុងរឿងរបស់ព្រះយេហូវ៉ាធំឧត្ដម។
ព្រះយេហូវ៉ាអើយ ព្រះរាជានឹងអរសប្បាយក្នុងព្រះចេស្ដារបស់ព្រះអង្គ; ព្រះរាជានឹងត្រេកអរខ្លាំងណាស់ហ្ន៎ ក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
ព្រលឹងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ពិណបុរាណ និងពិណហាបអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យភ្ញាក់ឡើង!
ចូរច្រៀងដោយអំណរទៅកាន់ព្រះដ៏ជាកម្លាំងរបស់យើង ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះរបស់យ៉ាកុប!
មក៍! យើងនាំគ្នាច្រៀងដោយអំណរទៅកាន់ព្រះយេហូវ៉ា យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង!
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ