Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:13 - ព្រះគម្ពីរខ្មែរសាកល

13 នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ឡើង ហើយ​ស្ដារ​តំណែង​របស់លោក​ឡើងវិញ រួច​លោក​នឹង​ថ្វាយ​ពែង​របស់​ផារ៉ោន​ទៅ​ព្រះហស្ត​ទ្រង់ ដូច​ទម្លាប់​ពីមុន កាល​លោក​ជា​មេអ្នកថ្វាយពែង​របស់ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ហើយ​តាំង​លោក​ឲ្យ​ធ្វើ​ក្នុង​តំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​របស់​ស្ដេច​ទៀត ដូច​លោក​ធ្លាប់​ធ្វើ កាល​ពី​លោក​នៅ​បម្រើ​ជា​អ្នក​ថ្វាយ​ពែង​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​លើក​កិត្តិយស​លោក​ឡើង ហើយ​តែង‌តាំង​លោក ឲ្យ​បំពេញ​មុខងារ​របស់​លោក​ឡើង​វិញ គឺ​លោក​នឹង​ថ្វាយ​ពែង​ស្រា​ទៅ​ស្ដេច ដូច​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បី​ថ្ងៃ​ទៀត ស្តេច​ហ្វៀរ៉អ៊ូន​នឹង​លើក​កិត្តិយស​អ្នក​ឡើង ហើយ​តែង​តាំង​អ្នក ឲ្យ​បំពេញ​មុខ​ងារ​របស់​អ្នក​ឡើង​វិញ គឺ​អ្នក​នឹង​ជូន​ពែង​ស្រា​ទៅ​ស្តេច ដូច​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​មុន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។


យ៉ូសែប​និយាយ​នឹង​គាត់​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: មែក​បី គឺ​បី​ថ្ងៃ​។


គ្រាន់តែថា កាលណា​លោក​បាន​សុខស្រួល សូម​នឹកចាំ​ថា​ខ្ញុំ​បាន​នៅជាមួយ​លោក ហើយ​សូម​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ខ្ញុំ ដោយ​លើកឡើង​អំពី​ខ្ញុំ​នៅចំពោះ​ផារ៉ោន​ផង ដើម្បីឲ្យ​ខ្ញុំ​បាន​ចេញ​ពី​គុក​នេះ​។


ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ជា​ខែល​បាំង​ជុំវិញ​ទូលបង្គំ ជា​សិរីរុងរឿង​របស់ទូលបង្គំ និង​ជា​អ្នកដែល​លើក​ក្បាល​ទូលបង្គំ​ឡើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម