Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 138:5 - ព្រះគម្ពីរខ្មែរសាកល

5 សូមឲ្យ​ពួកគេ​ច្រៀង​អំពី​មាគ៌ា​របស់​ព្រះយេហូវ៉ា ដ្បិត​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​ធំឧត្ដម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​គេ​នឹង​ច្រៀង​ពី​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃ‌លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ: ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​សិរី‌រុងរឿង ឧត្ដុង្គ‌ឧត្ដម​បំផុត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អើ គេ​នឹង​ច្រៀង​ពី​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ: អុលឡោះ‌តាអាឡា​ប្រកប​ទៅ​ដោយ​សិរី‌រុង‌រឿង ឧត្ដុង្គ‌ឧត្ដម​បំផុត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 138:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សិរីរុងរឿង​របស់​ព្រះរាជា​បាន​ធំឧត្ដម​ដោយសារតែ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​កិត្តិយស និង​អានុភាព​ដល់​ព្រះរាជា​។


មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ស្រែកហ៊ោសប្បាយ​ដោយ​មាន​អំណរ​នៃ​ចិត្ត ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រែកឡើង​ដោយ​មាន​ការឈឺចាប់​នៃ​ចិត្ត ក៏​នឹង​ទ្រហោយំ​ដោយ​មាន​ការឈឺផ្សា​ខាង​វិញ្ញាណ​!


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ដើម្បីឲ្យ​យើង​ដែល​សង្ឃឹមជាមុន​លើ​ព្រះ​គ្រីស្ទ នាំមក​នូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។


និង​សម្រាប់​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រោសប្រទាន​មក​យើង​ក្នុង​ព្រះបុត្រាដ៏ជាទីស្រឡាញ់​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​យ៉ាងខ្លាំង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅ​លើមេឃ ពោលឡើងថា​៖ “ហាលេលូយ៉ា​! សេចក្ដីសង្គ្រោះ សិរីរុងរឿង និង​ព្រះចេស្ដា​ជា​របស់​ព្រះ​នៃយើង​!


“ព្រះអម្ចាស់ ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​ព្រះចេស្ដា ដ្បិត​ព្រះអង្គ​បាន​និម្មិតបង្កើត​របស់​សព្វសារពើ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ របស់សព្វសារពើ​មាននៅ និង​ត្រូវបាន​និម្មិតបង្កើត”៕


ទាំង​ពោលថា​៖ “អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម