Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 21:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​អើយ ព្រះ‌រាជា​មាន​អំណរ​ណាស់ ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង ព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដ៏​ជា​ស្តេច នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ ហើយ​នឹង​រីក‌រាយ​សប្បាយ​ជា​ខ្លាំង ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​អើយ ស្តេច​មាន​អំណរ​ណាស់ ព្រោះ​ទ្រង់​ប្រទាន​កម្លាំង ស្តេច​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 21:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​! សូមឲ្យ​ព្រះមហាក្សត្រ​ឆ្លើយ​មក​យើងខ្ញុំ​នៅ​ថ្ងៃ​ដែល​យើងខ្ញុំ​ស្រែកហៅ​៕


ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។


សេចក្ដីសង្គ្រោះ និង​សិរីរុងរឿង​របស់ខ្ញុំ ស្ថិត​នៅលើ​ព្រះ​; ថ្មដា​នៃ​កម្លាំង​របស់ខ្ញុំ និង​ជម្រក​របស់ខ្ញុំ គឺ​នៅក្នុង​ព្រះ​។


ប៉ុន្តែ​ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះ អស់អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះអង្គ​នឹង​អួត ដ្បិត​មាត់​របស់​អ្នកដែល​និយាយមុសា​នឹង​ត្រូវបាន​បិទ​៕


ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ​តាំងពី​យុវវ័យ​របស់ទូលបង្គំ​មកម្ល៉េះ​! រហូតដល់​ឥឡូវនេះ ទូលបង្គំ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


មក៍! យើង​នាំគ្នា​ច្រៀងដោយអំណរ​ទៅកាន់​ព្រះយេហូវ៉ា យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ថ្មដា​នៃ​សេចក្ដីសង្គ្រោះ​របស់យើង​!


ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


សួរថា​៖ “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម