ដើម្បីឲ្យទូលបង្គំឃើញភាពមានពររបស់អ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអរសប្បាយក្នុងអំណរនៃប្រជាជាតិរបស់ព្រះអង្គ និងដើម្បីឲ្យទូលបង្គំអួតជាមួយមរតករបស់ព្រះអង្គ!
ទំនុកតម្កើង 22:23 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ អាល់គីតាប អ្នករាល់គ្នាដែលគោរពកោតខ្លាចអុលឡោះតាអាឡាអើយ ចូរសរសើរតម្កើងទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស យ៉ាកកូបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស អ៊ីស្រអែលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់!។ |
ដើម្បីឲ្យទូលបង្គំឃើញភាពមានពររបស់អ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអរសប្បាយក្នុងអំណរនៃប្រជាជាតិរបស់ព្រះអង្គ និងដើម្បីឲ្យទូលបង្គំអួតជាមួយមរតករបស់ព្រះអង្គ!
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាយ៉ាងខ្លាំង ដោយមាត់របស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមមនុស្សជាច្រើន។
ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។
ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕
ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា ចូរឲ្យអស់អ្នកដែលរស់នៅក្នុងពិភពលោកភិតភ័យនឹងព្រះអង្គ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមប្រជាជនដ៏ច្រើន។
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត; ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត!
ដោយហេតុនេះ ជាតិសាសន៍ដ៏ខ្លាំងពូកែនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ ទីក្រុងរបស់បណ្ដាប្រជាជាតិដ៏កាចសាហាវនឹងកោតខ្លាចព្រះអង្គ។
ពួកអ្នកគង្វាលក៏ត្រឡប់ទៅវិញទាំងលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះ ដោយព្រោះសេចក្ដីទាំងអស់ដែលពួកគេបានឮ និងបានឃើញនោះ ដូចដែលទូតសួគ៌បានប្រាប់ពួកគេ។
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។