Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 86:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត​; ទូលបង្គំ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះអង្គ​រហូត​ត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត ហើយ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​លើក​តម្កើង​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​រហូត​ត​ទៅ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 86:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ខ្ញុំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា​គ្រប់ពេលវេលា ពាក្យសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​មាត់​ខ្ញុំ​ជានិច្ច​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត ទូលបង្គំ​នឹង​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!


នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។


ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?”។


ដើម្បីឲ្យ​អ្នករាល់គ្នា​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដោយមានចិត្តតែមួយ និង​ដោយ​សំឡេង​តែមួយ​។


ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។


ពីព្រោះ​អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ​។ ដូច្នេះ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​រូបកាយ​របស់អ្នករាល់គ្នា​ចុះ​៕


ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម