Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:30 - ព្រះគម្ពីរខ្មែរសាកល

30 ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​យ៉ាងខ្លាំង ដោយ​មាត់​របស់ខ្ញុំ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​មនុស្ស​ជាច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 មាត់​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់ ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង អើ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​ជន​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​អុលឡោះ‌តាអាឡា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​លើកតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​របស់​ប្រជាជន ហើយ​សរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​កៅអី​របស់​ពួក​ចាស់ទុំ​!


ហាលេលូយ៉ា​! ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត នៅក្នុង​អង្គប្រជុំ​របស់​មនុស្ស​ទៀងត្រង់ និង​នៅក្នុង​សហគមន៍​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!


ព្រះយេហូវ៉ា​អើយ សូមឲ្យ​ស្ដេច​ទាំងអស់​នៅលើ​ផែនដី​អរព្រះគុណ​ដល់​ព្រះអង្គ ដ្បិត​ពួកគេ​បាន​ឮ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​!


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជន​ដ៏ច្រើន​។


ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា ដោយសារតែ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ខ្ពស់បំផុត​៕


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត ទូលបង្គំ​នឹង​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ទាំង​មានបន្ទូលថា​: “ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ នៅ​កណ្ដាលចំណោម​អង្គប្រជុំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម