ទំនុកតម្កើង 22:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
23 អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។
សូមមើលជំពូក ចម្លង
23 អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ!
សូមមើលជំពូក ចម្លង
23 អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ!
សូមមើលជំពូក ចម្លង
23 ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ
សូមមើលជំពូក ចម្លង
23 អ្នករាល់គ្នាដែលគោរពកោតខ្លាចអុលឡោះតាអាឡាអើយ ចូរសរសើរតម្កើងទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស យ៉ាកកូបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស អ៊ីស្រអែលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់!។
សូមមើលជំពូក ចម្លង