Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:18 - ព្រះគម្ពីរខ្មែរសាកល

18 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជន​ដ៏ច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ក្នុង​ចំណោម​មហា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ខ្ញុំ​នឹង​អរ​គុណ​ទ្រង់​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត នៅក្នុង​អង្គប្រជុំ​របស់​មនុស្ស​ទៀងត្រង់ និង​នៅក្នុង​សហគមន៍​។


ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ​។


ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ


ពួកគេ​នឹង​មក​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​ប្រជាជន​ដែល​មិនទាន់​កើតមក​ថា ព្រះអង្គ​បាន​ធ្វើ​ការនេះ​៕


ដោយហេតុនេះ ជាតិសាសន៍​ដ៏ខ្លាំងពូកែ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ ទីក្រុង​របស់​បណ្ដា​ប្រជាជាតិ​ដ៏កាចសាហាវ​នឹង​កោតខ្លាច​ព្រះអង្គ​។


ព្រមទាំង​ដើម្បីឲ្យ​សាសន៍ដទៃ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​សេចក្ដីមេត្តា​របស់ព្រះអង្គ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ហេតុនេះហើយបានជា​ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ”។


ទាំង​មានបន្ទូលថា​: “ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ នៅ​កណ្ដាលចំណោម​អង្គប្រជុំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម