Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:23 - អាល់គីតាប

23 អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស យ៉ាកកូប​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស អ៊ីស្រ‌អែល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អស់អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​យ៉ាកុប​អើយ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​អ៊ីស្រាអែល​អើយ ចូរ​ភិតភ័យ​នៅចំពោះ​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​ព្រះ‌អង្គ អ្នក​ទាំង​អស់​គ្នា ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​អ៊ីស្រា‌អែល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើង អស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​ខ្ញុំ​ឃើញ​សុភ‌មង្គល របស់​ប្រជា‌ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស ឲ្យ​ខ្ញុំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​អុលឡោះ‌តាអាឡា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​នឹង​លើក​តម្កើង​អុលឡោះ‌តាអាឡា យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។


អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច អុលឡោះ‌តាអាឡា​អើយ ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!


ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ទ្រង់។


ទ្រង់​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំរែក សូម‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ទ្រង់ ហើយ​គេ​នឹង​ថ្លែង​អំពី​អុលឡោះ‌តាអាឡា​ប្រាប់​កូន​ចៅ។


ខ្ញុំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត ខ្ញុំ​នឹង​លើក​តម្កើង​អុលឡោះ‌តាអាឡា នៅ​ក្នុង​អង្គ​ប្រជុំ!។


ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​អុលឡោះ‌តាអាឡា! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!


ខ្ញុំ​នឹង​អរ​គុណ​ទ្រង់​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​លើក​តម្កើង​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​រហូត​ត​ទៅ


ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ត្រ​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ សូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវ ក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ទ្រង់​ដែរ


ទ្រង់​មេត្ដា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ


បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។


ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម