ព្រលឹងរបស់ខ្ញុំអើយ ចូរត្រឡប់ទៅទីសម្រាករបស់អ្នកវិញចុះ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងសប្បុរសដល់អ្នក!
ទំនុកតម្កើង 142:7 - ព្រះគម្ពីរខ្មែរសាកល សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមនាំព្រលឹងទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណ ដល់ព្រះនាមព្រះអង្គ! មនុស្សសុចរិតនឹងនៅព័ទ្ធជុំវិញទូលបង្គំ ព្រោះព្រះអង្គនឹងប្រោសប្រណីដល់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដោះលែងទូលបង្គំឲ្យមានសេរីភាព ដើម្បីឲ្យទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គ ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ព្រះអង្គ ព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមនាំព្រលឹងទូលបង្គំចេញពីគុកទៅ ដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ ពួកមនុស្សសុចរិតនឹងព័ទ្ធទូលបង្គំជុំវិញ ពីព្រោះទ្រង់នឹងប្រោសទូលបង្គំយ៉ាងល្អជាបរិបូរ។ អាល់គីតាប សូមដោះលែងខ្ញុំឲ្យមានសេរីភាព ដើម្បីឲ្យខ្ញុំលើកតម្កើង នាមទ្រង់ ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ទ្រង់ ព្រោះទ្រង់ប្រណីសន្ដោសដល់ខ្ញុំ។ |
ព្រលឹងរបស់ខ្ញុំអើយ ចូរត្រឡប់ទៅទីសម្រាករបស់អ្នកវិញចុះ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងសប្បុរសដល់អ្នក!
សូមប្រព្រឹត្តយ៉ាងសប្បុរសដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ក៏អរសប្បាយ ដ្បិតទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទូលបង្គំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
ខ្ញុំស្រែកយំទៅកាន់ព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ ខ្ញុំទូលអង្វរព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ។
ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំផង សូមនាំព្រលឹងរបស់ទូលបង្គំចេញពីទុក្ខវេទនា ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។
ព្រលឹងរបស់ខ្ញុំនឹងអួតអំពីព្រះយេហូវ៉ា; សូមឲ្យមនុស្សតូចទាបបានឮ ហើយអរសប្បាយដែរ។
គឺអ្នកដែលតបសងនឹងការល្អដោយការអាក្រក់ហើយ ដែលចោទប្រកាន់ទូលបង្គំ ដោយព្រោះទូលបង្គំដេញតាមការល្អ។
ដើម្បីឲ្យទូលបង្គំបានថ្លែងអស់ទាំងពាក្យសរសើរតម្កើងព្រះអង្គ ហើយត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តាមទ្វារក្រុងនៃកូនស្រីស៊ីយ៉ូន។
នៅពេលពួកសត្រូវរបស់ទូលបង្គំថយទៅក្រោយវិញ ពួកគេនឹងជំពប់ ហើយវិនាសនៅចំពោះព្រះអង្គ។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។