Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​ចេញ​មក​ទីធំទូលាយ ព្រះអង្គ​រំដោះ​ខ្ញុំ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ខ្ញុំ​។


ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!


ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។


យើង​នឹង​ប្រគល់​ជនជាតិអេហ្ស៊ីប​ទៅក្នុង​កណ្ដាប់ដៃ​របស់​ចៅហ្វាយ​ដ៏ឃោរឃៅ ហើយ​ស្ដេច​ដ៏កាចសាហាវ​នឹង​គ្រងរាជ្យ​លើ​ពួកគេ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម