Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:14 - ព្រះគម្ពីរខ្មែរសាកល

14 ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ពី អស់​ទាំង​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​កូន​ស្រី​ស៊ីយ៉ូន ហើយ​ត្រេក​អរ ក្នុង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សំដែង​ចេញ​អស់​ទាំង​សេចក្ដី សរសើរ​នៃ​ទ្រង់ នៅ​គ្រប់​ទាំង​ទ្វារ​នៃ​កូន​ស្រី​ស៊ីយ៉ូន ទូលបង្គំ​នឹង​រីក‌រាយ​ឡើង ក្នុង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដើម្បី​ឲ្យ​ខ្ញុំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ទ្រង់​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ខ្ញុំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:14
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​អាច​ថ្លែង​កិច្ចការដ៏មានព្រះចេស្ដា​របស់​ព្រះយេហូវ៉ា​បាន​? តើ​នរណា​អាច​ប្រកាស​សព្វគ្រប់​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​បាន​?


រីឯ​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ចិត្ត​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


សូមឲ្យ​យើងខ្ញុំ​បាន​ស្រែកហ៊ោសប្បាយ​ចំពោះ​សេចក្ដីសង្គ្រោះ​ដល់​ព្រះករុណា ហើយ​លើកទង់ជ័យឡើង​នៅក្នុង​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ​។ សូមឲ្យ​ព្រះយេហូវ៉ា​បំពេញ​អស់ទាំង​សំណូម​របស់ព្រះករុណា​ឲ្យសម្រេច​។


ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ នៅកណ្ដាលចំណោម​អង្គប្រជុំ​។


ពាក្យសរសើរតម្កើង​របស់ទូលបង្គំ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ គឺ​មកពី​ព្រះអង្គ​; ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ នៅចំពោះ​អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជន​ដ៏ច្រើន​។


នោះ​ព្រលឹង​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា ហើយ​រីករាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។


ព្រះអម្ចាស់​អើយ សូម​បើក​បបូរមាត់​របស់ទូលបង្គំ​ផង នោះ​មាត់​របស់ទូលបង្គំ​នឹង​ប្រកាស​ពាក្យសរសើរតម្កើង​ព្រះអង្គ​។


ឥឡូវនេះ ព្រលឹង​របស់ទូលបង្គំ​តក់ស្លុត​យ៉ាងខ្លាំង​។ ចុះ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​?


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ប្រកាស​កិច្ចការរបស់ព្រះ​ជារៀងរហូត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​នៃ​យ៉ាកុប​។


ធ្វើដូច្នេះ យើងខ្ញុំ​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​ជារៀងរហូត​; យើងខ្ញុំ​នឹង​ថ្លែង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​ពីជំនាន់មួយទៅជំនាន់មួយ​៕


ដោយហេតុនេះ អ្នករាល់គ្នា​នឹង​ដងទឹក​ពី​អណ្ដូង​នៃ​សេចក្ដីសង្គ្រោះ​ដោយ​អំណរ​។


ដូច្នេះ នេះ​ជា​ពាក្យ​ដែល​ព្រះយេហូវ៉ា​មានបន្ទូល​ទាស់នឹង​ស្ដេចនោះ​: កូនស្រី​ក្រមុំ​ស៊ីយ៉ូន​មើលងាយ​អ្នក ហើយ​សើចចំអក​ដាក់​អ្នក កូនស្រី​យេរូសាឡិម​គ្រវី​ក្បាល​ពីក្រោយ​អ្នក​។


មើល៍! ព្រះយេហូវ៉ា​បាន​ប្រកាស​ដល់​ចុងបំផុត​នៃ​ផែនដី​ថា​៖ “ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! សេចក្ដីសង្គ្រោះ​របស់អ្នក​កំពុងតែ​មក​ហើយ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!’។


ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម