Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 142:6 - ព្រះគម្ពីរខ្មែរសាកល

6 សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដុនដាប​ជាខ្លាំង​! សូម​រំដោះ​ទូលបង្គំ​ពី​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​ផង ដ្បិត​ពួកគេ​ខ្លាំង​ជាង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ! សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​សម្រែក​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូលបង្គំ ដ្បិត​ទូលបង្គំ​ត្រូវ​ទាប​ថោក​ណាស់​ហើយ សូម​ប្រោស​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ ដ្បិត​គេ​ខ្លាំង​ជាង​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​យក​ចិត្ត​ទុក​ដាក់ នឹង​សំរែក​របស់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ខ្ញុំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 142:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​មនុស្សខ្វះចំណេះដឹង​; នៅពេល​ខ្ញុំ​ដុនដាប ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​។


គឺ​ព្រះអង្គដែល​នឹកចាំ​អំពី​យើង​ក្នុង​សណ្ឋានតូចទាប​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


សត្រូវ​តាមបៀតបៀន​ព្រលឹង​របស់ទូលបង្គំ គេ​បាន​ជាន់ឈ្លី​ជីវិត​របស់ទូលបង្គំ​ដល់​ដី គេ​បាន​ធ្វើឲ្យ​ទូលបង្គំ​រស់នៅ​ក្នុង​ទីងងឹត ដូចជា​មនុស្សដែល​ស្លាប់​ជាយូរមកហើយ​។


ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​! សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យបណ្ដឹង​ដ៏សុចរិត​របស់ទូលបង្គំ​ផង សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង​! សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ដែល​ចេញពី​បបូរមាត់​គ្មាន​សេចក្ដីបោកបញ្ឆោត​ផង​!


ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​ដ៏ខ្លាំងពូកែ និង​ពី​ពួកដែល​ស្អប់​ខ្ញុំ ដ្បិត​ពួកគេ​ខ្លាំង​ជាង​ខ្ញុំ​។


ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ឃើញ​សេចក្ដីល្អ​របស់​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​។


ព្រះយេហូវ៉ា​អើយ បច្ចាមិត្ត​របស់ទូលបង្គំ​កើនចំនួនច្រើន​ណាស់ហ្ន៎​! មនុស្ស​ជាច្រើន​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​!


យ៉ាងណាមិញ ពួក​សត្រូវ​ដ៏​សកម្ម​របស់ទូលបង្គំ ខ្លាំងពូកែ​ណាស់ ហើយ​អ្នកដែល​ស្អប់​ទូលបង្គំ​ដោយ​ឥតហេតុ​ក៏​មានច្រើន​ដែរ​។


ដោយហេតុនេះ យើង​មិន​ខ្លាច​ឡើយ ទោះបីជា​ផែនដី​ប្រែប្រួល ហើយ​ភ្នំ​នានា​រើចេញ​ទៅក្នុង​កណ្ដាល​សមុទ្រ​ក៏ដោយ


មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!


សូម​ព្រះអង្គ​កុំ​នឹកចាំ​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ​ទាស់នឹង​យើងខ្ញុំ​ឡើយ​; សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកជួប​យើងខ្ញុំ​យ៉ាងឆាប់រហ័ស​ផង ដ្បិត​យើងខ្ញុំ​ដុនដាប​ជាខ្លាំង​។


ខ្ញុំ​នឹង​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គជា​ជម្រក​របស់ទូលបង្គំ និង​ជា​បន្ទាយ​របស់ទូលបង្គំ ជា​ព្រះ​របស់ទូលបង្គំ ដែល​ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​!”។


តើ​នរណា​អាច​ចោទប្រកាន់​ទាស់នឹង​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ​បាន​? ដ្បិត​គឺ​ព្រះ​ទេតើ ដែល​រាប់​ពួកគេ​ជាសុចរិត​!


ប៉ុន្តែ​ក្នុង​ការ​ទាំងអស់​នេះ យើង​លើសជាងអ្នកមានជ័យជម្នះ​ទៅទៀត ដោយនូវ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម