Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រលឹង​របស់ខ្ញុំ​នឹង​អួត​អំពី​ព្រះយេហូវ៉ា​; សូមឲ្យ​មនុស្ស​តូចទាប​បាន​ឮ ហើយ​អរសប្បាយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​ពី​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះអង្គ! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ទ្រង់! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អួត​ក្នុង​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ ចូរឲ្យ​ចិត្ត​របស់​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា​បាន​អរសប្បាយឡើង​!


អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​គុក​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​! មនុស្ស​សុចរិត​នឹង​ព័ទ្ធជុំវិញ​ទូលបង្គំ ពីព្រោះ​ព្រះអង្គ​នឹង​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


វាល់ព្រឹកវាល់ល្ងាច យើងខ្ញុំ​អួត​ក្នុង​ព្រះ ហើយ​យើងខ្ញុំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូត​។ សេឡា


អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕


ដើម្បីឲ្យ​បាន​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់”​៕


យ៉ាងណាមិញ“អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម