Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​! សូម​ឆ្លើយ​មក​ទូលបង្គំ ស្របតាម​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ! សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និង​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សេចក្ដី​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ទ្រង់​ស្តាប់​ពាក្យ ទូរអា​របស់​ខ្ញុំ​ផង សូម​ស្តាប់​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ! សូម​ឆ្លើយ​តប​មក​ខ្ញុំ​ដោយ​ចិត្ត សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ”។ ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យបណ្ដឹង​ដ៏សុចរិត​របស់ទូលបង្គំ​ផង សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង​! សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ដែល​ចេញពី​បបូរមាត់​គ្មាន​សេចក្ដីបោកបញ្ឆោត​ផង​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​! សូម​រំដោះ​ទូលបង្គំ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​។


សូម​រំដោះ ហើយ​ស្រោចស្រង់​ទូលបង្គំ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង​។


ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។


ប្រសិនបើ​យើង​សារភាព​បាប​របស់យើង នោះដោយសារ​ព្រះអង្គ​ទ្រង់​ស្មោះត្រង់ និង​សុចរិតយុត្តិធម៌ ដូច្នេះ​ព្រះអង្គ​នឹង​លើកលែងទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​សេចក្ដីទុច្ចរិត​ទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម