ទំនុកតម្កើង 14:2 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត ស្វែងរកព្រះឬទេ អាល់គីតាប អុលឡោះតាអាឡាមើលពីសូរ៉កាមក ពិនិត្យមើលមនុស្សលោក ទ្រង់រកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។ |
យើងនឹងចុះទៅមើល ថាតើការទាំងអស់ដែលពួកគេប្រព្រឹត្ត ដូចសម្រែកដែលមកដល់យើងឬយ៉ាងណា។ ប្រសិនបើមិនមែនទេ នោះយើងនឹងដឹង”។
ព្រះបានទតមើលផែនដី នោះមើល៍! វាបានខូចអាក្រក់ ដ្បិតមនុស្សទាំងអស់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។
តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ!
អ្នករាល់គ្នាមិនដឹង ហើយមិនយល់ច្បាស់ឡើយ; អ្នករាល់គ្នាដើរចុះឡើងនៅក្នុងសេចក្ដីងងឹត; អស់ទាំងគ្រឹះនៃផែនដីនឹងរង្គើ។
យ៉ាងនោះឯង អ្នកនឹងយល់ច្បាស់នូវសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
“អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖
“អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
មនុស្សជាច្រើននឹងជម្រះខ្លួន ហើយធ្វើឲ្យខ្លួនស ព្រមទាំងបន្សុទ្ធខ្លួនផង រីឯពួកមនុស្សអាក្រក់នឹងប្រព្រឹត្តអាក្រក់។ អស់ទាំងមនុស្សអាក្រក់នឹងមិនយល់ច្បាស់ឡើយ ចំណែកឯមនុស្សមានប្រាជ្ញានឹងយល់ច្បាស់វិញ។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។