Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 14:2 - អាល់គីតាប

2 អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា​មក ពិនិត្យ​មើល​មនុស្ស​លោក ទ្រង់​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ស្ថានសួគ៌​ទៅលើ​មនុស្សលោក ដើម្បីឲ្យ​ឃើញថា​តើ​មាន​អ្នកដែល​មានប្រាជ្ញា ដែល​ស្វែងរក​ព្រះ​ឬយ៉ាងណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​បាន​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្ស រក​មើល​ក្រែង​មាន​អ្នក​ណា ដែល​មាន​គំនិត​ឈ្លាស​វៃ ហើយ​ស្វែង​រក​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក ពិនិត្យ​មើល​មនុស្ស​លោក ព្រះអង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់ ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ ចំពោះ​ពួក​កូន​មនុស្ស ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត ស្វែង​រក​ព្រះ​ឬ​ទេ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 14:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា ចុះ​មក​មើល​ទី​ក្រុង និង​ប៉ម​ដែល​មនុស្ស​លោក​បាន​សង់


យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត​យើង​មុខ​ជា​ដឹង​មិន​ខាន»។


អុលឡោះ​ឃើញ​ថា ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារ‌យាទ​ខិល​ខូច​អាក្រក់។


ប៉ុន្តែ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ស្តេច​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ស្តេច​ស្វែង​រក​អុលឡោះដោយ​ស្មោះ​អស់​ពី​ចិត្ត»។


«ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ជូន​ទ្រង់​នៅ​ឡើយ​ក៏​ដោយ»។


តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?


អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។


-អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ បល្ល័ង្ក​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​សូរ៉កា ទ្រង់​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។


ពេល​មនុស្ស​ទុគ៌ត​ឃើញ​ទ្រង់​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!


អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។


មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។


ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភ‌មង្គល។


មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពិចារណា​ឡើង មនុស្ស​ឥត​ប្រាជ្ញា​អើយ ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។


«មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា


«មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។


សូម​ទ្រង់​មើល​ពី​លើ​មេឃ គឺ​ពី​ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ទ្រង់។ ឯ​ណា​ទៅ​ចិត្ត​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ទ្រង់! ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​យើង​ខ្ញុំ​ដូច្នេះ!


សូម​ទ្រង់​ហែក​ផ្ទៃ​មេឃ ហើយ​ចុះ​មក! ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់។ ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​រំលាយ​លោហ‌ធាតុ និង​ធ្វើ​ឲ្យ​ទឹក​ពុះ​កញ្ជ្រោល ដើម្បី​ឲ្យ​ខ្មាំង​សត្រូវ​ស្គាល់ កិត្តិនាម​របស់​ទ្រង់។ ពេល​នោះ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ភ័យ‌ញ័រ ចំពោះ​ទ្រង់។


ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ​គ្រូ​ស្ដោះ​ផ្លុំ និង​គ្រូ​បញ្ជាន់​អារក្ស កុំ​ទៅ​អោយ​សោះ ដ្បិត​ប្រជា‌ជន​នីមួយៗ ត្រូវ​តែ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន មិន​ត្រូវ​រក​អ្នក​ស្លាប់​ដើម្បី​ជួយ​អ្នក​នៅ​រស់​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។


ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។


រហូត​ទាល់​តែអុលឡោះ‌តាអាឡា​មើល​ឃើញ ពី​សូរ៉កា។


ដោយ‌សារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​សស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា ទើប​យល់។


ដ្បិត​ចិត្ដ​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក មិន​ឲ្យ​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ​មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា”។


គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​អុលឡោះ។


បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​បំណង​ទ្រង់​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​អុលឡោះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​អុលឡោះ​មែន ហើយ​ជឿ​ថា ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម