ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
ទំនុកតម្កើង 14:1 - ព្រះគម្ពីរខ្មែរសាកល មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ អាល់គីតាប មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានអុលឡោះទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ |
ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។
មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
អ្នកខ្លះជាមនុស្សល្ងីល្ងើដោយសារតែផ្លូវនៃការបំពានរបស់ខ្លួន ហើយរងទុក្ខដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
ពីព្រោះខ្ញុំបានច្រណែនមនុស្សព្រហើន ពេលខ្ញុំឃើញសេចក្ដីសុខសាន្តរបស់មនុស្សអាក្រក់។
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
បំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ផ្អែមដល់ព្រលឹង ប៉ុន្តែការបែរចេញពីការអាក្រក់ ជាទីស្អប់ខ្ពើមដល់មនុស្សល្ងង់។
ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។
វេទនាហើយ! ប្រជាជាតិដែលពេញដោយបាប ប្រជាជនដែលមានសេចក្ដីទុច្ចរិតធ្ងន់ធ្ងរ ជាពូជពង្សដែលធ្វើអាក្រក់ ជាកូនចៅដែលខូចអាក្រក់! ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ពួកគេបានមើលងាយអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពួកគេបានបែរខ្នងដាក់ព្រះអង្គ។
ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
ដ្បិតគំនិតអាក្រក់ចេញមកពីចិត្ត ដូចជាការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និងការមួលបង្កាច់។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
កាលណោះ អ្នករាល់គ្នាគ្មានព្រះគ្រីស្ទទេ គឺត្រូវបានបំបែកចេញពីប្រជាជាតិអ៊ីស្រាអែល ហើយជាជនបរទេសខាងឯសម្ពន្ធមេត្រីនៃសេចក្ដីសន្យា; នៅក្នុងពិភពលោកនេះ អ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹម ហើយក៏ប្រាសចាកពីព្រះផង។
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។