Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:34 - ព្រះគម្ពីរខ្មែរសាកល

34 ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ឱ​ពូជ​ពស់​វែក​អើយ!​ អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​អាច​ពោល​សេចក្ដី​ល្អ​បាន?​ ដ្បិត​មាត់​និយាយ​តាម​តែ​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នែ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:34
28 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។


ដែល​សំលៀង​អណ្ដាត​របស់ខ្លួន​ដូចជា​ដាវ ដែល​តម្រង់​ពាក្យសម្ដី​ដ៏ល្វីងជូរចត់​ដូចជា​ព្រួញ


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​បង្គាប់​មាត់​របស់ខ្លួន ហើយក៏​បង្កើន​សេចក្ដីអប់រំ​ដល់​បបូរមាត់​របស់ខ្លួន​ដែរ​។


ចូរ​ការពារ​ចិត្ត​របស់អ្នក ជាង​ការការពារ​អ្វី​ទាំងអស់ ដ្បិត​ប្រភព​នៃ​ជីវិត​ចេញពី​ចិត្ត​មក​។


ដ្បិត​មនុស្ស​ឆោតល្ងង់​និយាយ​សេចក្ដីឆោតល្ងង់ ហើយ​ចិត្ត​របស់គេ​ប្រព្រឹត្ត​អំពើទុច្ចរិត គឺ​ដើម្បី​ប្រព្រឹត្ត​អំពើមិនគោរពព្រះ ដើម្បី​ពោល​សេចក្ដីខុសឆ្គង​ទាស់នឹង​ព្រះយេហូវ៉ា និង​ដើម្បី​បង្អត់​ចំណង់អាហារ​របស់​មនុស្ស​អត់ឃ្លាន ហើយ​ទុកឲ្យ​មនុស្ស​ស្រេក​ខ្វះ​ទឹកផឹក​។


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃចិត្ត​រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏អាក្រក់​នៃចិត្ត​ដែរ​។


ផ្ទុយទៅវិញ អ្វីៗ​ដែល​ចេញមក​ពី​មាត់ គឺ​ចេញមក​ពី​ចិត្ត​ទេ អ្វីៗទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។


“ពួក​សត្វពស់ ពួក​ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ទោស​នៃ​ស្ថាននរក​យ៉ាងដូចម្ដេច​បាន​?


ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


យ៉ូហាន​និយាយ​នឹង​ហ្វូងមនុស្ស​ដែល​ចេញមក​ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ថា៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃ​ចិត្ត រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏​អាក្រក់​នៃ​ចិត្ត​ដែរ ដ្បិត​មាត់​របស់​មនុស្ស​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


ពាក្យចំអេសចំអាស សម្ដីលេលា ឬ​ពាក្យលេងសើចថោកទាប​ក៏​មិន​គប្បី​ដែរ​។ ផ្ទុយទៅវិញ ចូរពោល​ពាក្យអរព្រះគុណ​ចុះ​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម