ថ្វីត្បិតតែព្រះយេហូវ៉ាទ្រង់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែព្រះអង្គទតមើលមនុស្សតូចទាប; រីឯមនុស្សដែលលើកខ្លួនឡើង ព្រះអង្គទ្រង់ស្គាល់គេពីចម្ងាយ។
ទំនុកតម្កើង 101:5 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលបង្កាច់អ្នកជិតខាងខ្លួនដោយសំងាត់ នោះទូលបង្គំនឹងបំផ្លាញចេញ ហើយអ្នកណាដែលមានឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ នោះទូលបង្គំនឹងទ្រាំមិនបានឡើយ អាល់គីតាប ខ្ញុំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ខ្ញុំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ |
ថ្វីត្បិតតែព្រះយេហូវ៉ាទ្រង់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែព្រះអង្គទតមើលមនុស្សតូចទាប; រីឯមនុស្សដែលលើកខ្លួនឡើង ព្រះអង្គទ្រង់ស្គាល់គេពីចម្ងាយ។
មិនមួលបង្កាច់ដោយអណ្ដាត មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាង ហើយក៏មិនលើកយកការត្មះតិះដៀលទាស់នឹងមិត្តភក្ដិរបស់ខ្លួនដែរ។
ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
អ្នកអង្គុយនិយាយទាស់នឹងបងប្អូនរបស់អ្នក ទាំងនិយាយមួលបង្កាច់ទាស់នឹងកូនរបស់ម្ដាយអ្នកដែរ។
អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។
មានជំនាន់មួយដែលភ្នែករបស់គេឆ្មើងឆ្មៃយ៉ាងណាហ្ន៎ ហើយត្របកភ្នែករបស់គេឡើងខ្ពស់យ៉ាងណាហ្ន៎!
ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
ដូចគ្នាដែរ ប្រពន្ធរបស់ពួកគេត្រូវតែជាមនុស្សគួរឲ្យគោរព គឺមិនចោទប្រកាន់ដោយព្យាបាទ ហើយមានគំនិតមធ្យ័ត និងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ