Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 20:19 - ព្រះគម្ពីរខ្មែរសាកល

19 មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សំងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

សូមមើលជំពូក ចម្លង




សុភា‌សិត 20:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​មួលបង្កាច់​អ្នកជិតខាង​របស់ខ្លួន​ដោយ​សម្ងាត់ ទូលបង្គំ​នឹង​បំផ្លាញចេញ​; អ្នកដែល​មាន​ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្តអំនួត ទូលបង្គំ​នឹង​មិន​ទ្រាំ​ឡើយ​។


មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ រីឯ​មនុស្ស​មានចិត្តស្មោះត្រង់​លាក់បាំង​រឿង​វិញ​។


អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។


មនុស្ស​ហិង្សា​ល្បួង​អ្នកជិតខាង​របស់ខ្លួន ហើយ​នាំ​គេ​ទៅ​ក្នុង​ផ្លូវ​មិន​ល្អ​។


ពាក្យសម្ដី​របស់​អ្នក​និយាយអេចអូច ប្រៀបដូចជា​អាហារដ៏ឆ្ងាញ់ ដែល​ចុះទៅ​ដល់​ផ្នែកខាងក្នុងនៃរូបកាយ​។


កូន​របស់ខ្ញុំ​អើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា និង​ស្ដេច ក៏កុំ​សេពគប់​ជាមួយ​ពួក​បះបោរ​ឡើយ​។


ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម