Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 101:4 - ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​វៀចវេរ​នឹង​ថយចេញ​ពី​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ព្រម​ស្គាល់​ការ​អាក្រក់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​មិន​ទុក​ឲ្យ​មនុស្ស ដែល​មាន​ចិត្ត​វៀច‌វេរ ចូល​ជិត​ទូលបង្គំ​បាន​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗ ដែល​អាក្រក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចិត្ត​វៀច​កោង​នឹង​ត្រូវ​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​មិន​ព្រម​ស្គាល់​សេចក្ដី​អាក្រក់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​មិន​ទុក​ឲ្យ​មនុស្ស ដែល​មាន​ចិត្ត​វៀច‌វេរ ចូល​ជិត​ខ្ញុំ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ទាក់‌ទង​នឹង​អ្វីៗ ដែល​អាក្រក់​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 101:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


ទូលបង្គំ​មិន​បាន​អង្គុយ​ជាមួយ​ពួក​មនុស្ស​នៃ​សេចក្ដីមិនពិត​ឡើយ ក៏​មិន​ដើរចុះឡើង​ជាមួយ​ពួក​លាក់ពុត​ដែរ​។


ទូលបង្គំ​ស្អប់​អង្គប្រជុំ​របស់​ពួក​ធ្វើអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​ជាមួយ​ពួកមនុស្ស​អាក្រក់​ឡើយ​។


អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! ដ្បិត​ព្រះយេហូវ៉ា​បាន​សណ្ដាប់​សំឡេង​យំសោក​របស់ខ្ញុំ​ហើយ​។


មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


កុំ​សេពគប់​ជាមួយ​មនុស្ស​ចំណូលកំហឹង​ឡើយ ក៏​កុំ​ដើរចុះឡើង​ជាមួយ​មនុស្ស​ឆាប់ខឹង​ដែរ


មនុស្ស​ទុច្ចរិត​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន ក៏​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ​៕


ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


ពេលនោះ ខ្ញុំ​នឹង​ប្រកាសប្រាប់​ពួកគេ​ថា​: ‘យើង​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​។ពួក​អ្នក​ប្រព្រឹត្ត​អំពើឥតច្បាប់​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។


ប៉ុន្តែ​ខ្ញុំ​ត្រូវគេ​សម្រូតចុះ​ក្នុង​កញ្ឆេ​តាម​បង្អួច​នៅ​កំពែងក្រុង ហើយ​បាន​គេចផុត​ពី​កណ្ដាប់ដៃ​របស់​គាត់​៕


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម