Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 101 - អាល់គីតាប


ពាក្យ​សន្យា​របស់​ស្តេច
គីតាបសាបូរ​របស់​ណាពី​ទត។

1 ខ្ញុំ​នឹង​ច្រៀង​រៀប​រាប់​អំពី ចិត្ត​មេត្តា‌ករុណា និង​យុត្តិធម៌ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់។


គីតាបសាបូរ​ជូន​ទ្រង់។

2 ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ទ្រង់ មក​រក​ខ្ញុំ? ខ្ញុំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។

3 ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ ណា​មួយ​ជា​ដាច់​ខាត ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា របស់​អស់​អ្នក​ដែល​ក្បត់​ទ្រង់​ឡើយ គឺ​ខ្ញុំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។

4 ខ្ញុំ​មិន​ទុក​ឲ្យ​មនុស្ស ដែល​មាន​ចិត្ត​វៀច‌វេរ ចូល​ជិត​ខ្ញុំ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ទាក់‌ទង​នឹង​អ្វីៗ ដែល​អាក្រក់​ដែរ។

5 ខ្ញុំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន ខ្ញុំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។

6 ខ្ញុំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត ស្មោះ​ត្រង់​នៅ​ក្នុង​ស្រុក ដើម្បី​រស់​នៅ​ជា​មួយ​ខ្ញុំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់ ខ្ញុំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ខ្ញុំ។

7 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ខ្ញុំ​មិន​អនុញ្ញាត ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ឡើយ ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ខ្ញុំ​បាន​ដែរ។

8 រាល់​ព្រឹក ខ្ញុំ​បំបិទ​មាត់​មនុស្ស​អាក្រក់ ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ខ្ញុំ​ដក​ពួក​ទុច្ចរិត ចេញ​ពី​ទីក្រុង​របស់​អុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម