ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
ទំនុកតម្កើង 101:4 - ព្រះគម្ពីរខ្មែរសាកល ចិត្តវៀចវេរនឹងថយចេញពីទូលបង្គំ ទូលបង្គំនឹងមិនព្រមស្គាល់ការអាក្រក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តវៀចវេរនឹងនៅឆ្ងាយពីទូលបង្គំ ទូលបង្គំនឹងមិនស្គាល់សេចក្ដីអាក្រក់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតទូលបង្គំបានឡើយ ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តវៀចកោងនឹងត្រូវថយចេញពីទូលបង្គំទៅ ទូលបង្គំមិនព្រមស្គាល់សេចក្ដីអាក្រក់ទេ អាល់គីតាប ខ្ញុំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតខ្ញុំបានឡើយ ហើយខ្ញុំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ |
ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
ទូលបង្គំមិនបានអង្គុយជាមួយពួកមនុស្សនៃសេចក្ដីមិនពិតឡើយ ក៏មិនដើរចុះឡើងជាមួយពួកលាក់ពុតដែរ។
ទូលបង្គំស្អប់អង្គប្រជុំរបស់ពួកធ្វើអាក្រក់ ហើយទូលបង្គំមិនអង្គុយជាមួយពួកមនុស្សអាក្រក់ឡើយ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ! ដ្បិតព្រះយេហូវ៉ាបានសណ្ដាប់សំឡេងយំសោករបស់ខ្ញុំហើយ។
មនុស្សមានចិត្តវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
ដ្បិតមនុស្សវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គស្និទ្ធស្នាលនឹងមនុស្សទៀងត្រង់វិញ។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
ចូរបោះបង់ចោលភាពខ្វះចំណេះដឹង ហើយមានជីវិតរស់ចុះ ចូរដើរក្នុងផ្លូវនៃការយល់ដឹងចុះ!”។
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់ពួកគេថា: ‘យើងមិនដែលស្គាល់អ្នករាល់គ្នាទេ។ពួកអ្នកប្រព្រឹត្តអំពើឥតច្បាប់អើយ ចូរថយចេញពីយើងទៅ!’។
ប៉ុន្តែខ្ញុំត្រូវគេសម្រូតចុះក្នុងកញ្ឆេតាមបង្អួចនៅកំពែងក្រុង ហើយបានគេចផុតពីកណ្ដាប់ដៃរបស់គាត់៕
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។