Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:4 - ព្រះគម្ពីរខ្មែរសាកល

4 ទូលបង្គំ​មិន​បាន​អង្គុយ​ជាមួយ​ពួក​មនុស្ស​នៃ​សេចក្ដីមិនពិត​ឡើយ ក៏​មិន​ដើរចុះឡើង​ជាមួយ​ពួក​លាក់ពុត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទូល‌បង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ភូត‌ភរ​ឡើយ ក៏​មិន​បាន​សេព​គប់​ជា​មួយ​មនុស្ស​មាន​ពុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិល‌ខូច​ឡើយ ទូលបង្គំ​ក៏​មិន​សេព‌គប់​ជា​មួយ មនុស្ស​មាន​ពុត‌ត្បុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទូលបង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូត‌ភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិលខូច​ឡើយ ខ្ញុំ​ក៏​មិន​សេព‌គប់​ជា​មួយ មនុស្ស​មាន​ពុត‌ត្បុត​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


ចិត្ត​វៀចវេរ​នឹង​ថយចេញ​ពី​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ព្រម​ស្គាល់​ការ​អាក្រក់​ឡើយ​។


ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


ទូលបង្គំ​ជា​គូកន​នឹង​អស់អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ហើយ​ជា​គូកន​នឹង​អ្នកដែល​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ គឺ​ខ្វះ​វិចារណញ្ញាណ​។


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម