ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
កិច្ចការ 9:31 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។ Khmer Christian Bible ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នឹងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាល់គីតាប ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
ព្រះយេហូវ៉ាអើយ សូមបង្រៀនមាគ៌ារបស់ព្រះអង្គដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ! សូមសង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមរបស់ព្រះអង្គ។
ដើម្បីឲ្យគេបានសម្រាកនៅថ្ងៃនៃមហន្តរាយ រហូតទាល់តែរណ្ដៅត្រូវបានជីកសម្រាប់មនុស្សអាក្រក់។
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘បណ្ដាជននឹងមកម្ដងទៀត គឺអ្នកដែលរស់នៅទីក្រុងជាច្រើន
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានត្រូវបានធ្វើឲ្យមានកម្លាំងឡើងក្នុងជំនឿ ហើយចំនួនក៏កើនឡើងជារៀងរាល់ថ្ងៃ។
ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕
“ឥឡូវនេះ ខ្ញុំសូមផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចនឹងស្អាងទឹកចិត្តអ្នករាល់គ្នា ព្រមទាំងអាចប្រទានមរតកដល់អ្នករាល់គ្នា ក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាវិសុទ្ធ។
សេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ក្រុមជំនុំទាំងមូល និងដល់អស់អ្នកដែលឮអំពីហេតុការណ៍ទាំងនេះ។
ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។
រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។
ដ្បិតអាណាចក្ររបស់ព្រះមិនផ្អែកលើការស៊ីផឹកទេ គឺផ្អែកលើសេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
សូមឲ្យព្រះនៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នាដោយគ្រប់ទាំងអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលអ្នករាល់គ្នាជឿព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាសម្បូរហូរហៀរដោយសេចក្ដីសង្ឃឹម ដោយព្រោះព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
អ្នករាល់គ្នាក៏ដូច្នោះដែរ។ ដោយព្រោះអ្នករាល់គ្នាឆេះឆួលចង់បានអំណោយទានខាងវិញ្ញាណ ចូរស្វែងរកការស្អាងទឹកចិត្តក្រុមជំនុំ ឲ្យបានសម្បូរហូរហៀរ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ខ្ញុំនឹងមិនអៀនខ្មាសឡើយ ទោះបីជាខ្ញុំបានអួតជ្រុលបន្តិចអំពីសិទ្ធិអំណាចរបស់យើង ដែលព្រះអម្ចាស់បានប្រទានមកដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាទេ
តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
ដើម្បីត្រៀមវិសុទ្ធជនឲ្យពេញលេញក្នុងការងារនៃការបម្រើ សម្រាប់ស្អាងព្រះកាយរបស់ព្រះគ្រីស្ទ
ដោយសារតែព្រះអង្គ រូបកាយទាំងមូលដែលផ្គុំឡើង និងភ្ជាប់គ្នាដោយសន្លាក់នីមួយៗដែលទ្រទ្រង់ ត្រូវបានធ្វើឲ្យចម្រើនឡើងរហូតដល់ស្អាងខ្លួនក្នុងសេចក្ដីស្រឡាញ់ ដោយផ្នែកនីមួយៗបំពេញតួនាទីយ៉ាងសមគួរ។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ មានការកម្សាន្តចិត្តណាមួយនៃសេចក្ដីស្រឡាញ់ មានការប្រកបគ្នាណាមួយរបស់ព្រះវិញ្ញាណ ឬមានចិត្តស្រឡាញ់ និងសេចក្ដីមេត្តាករុណាណាមួយ
ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្អាងទឹកចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងធ្វើ។
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។