Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:30 - ព្រះគម្ពីរខ្មែរសាកល

30 កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 កាល​ពួក​បងប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តើសុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស

សូមមើលជំពូក ចម្លង

អាល់គីតាប

30 កាល​ពួក​បង​ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​គាត់​ទៅ​ក្រុង​សេសា‌រា ហើយ​បន្ទាប់​មក ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។

សូមមើលជំពូក ចម្លង




កិច្ចការ 9:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។


នៅពេល​យាង​មកដល់​តំបន់​សេសារា​-​ភីលីព ព្រះយេស៊ូវ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​កូនមនុស្ស​ជា​នរណា​?”។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


បន្ទាប់មក បារណាបាស​ចាកចេញទៅ​តើសុស ដើម្បី​រក​សូល


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។


នៅទីនោះ យើង​ជួប​ពួក​បងប្អូន ហើយ​ពួកគេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ​ប្រាំពីរ​ថ្ងៃ​។ គឺ​ដូច្នោះឯង ដែល​យើង​ទៅដល់​រ៉ូម​។


រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕


ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ក្រោកឡើង ទៅ​ឯ​ផ្លូវ​មួយ​ដែល​គេ​ហៅថា ‘ផ្លូវ​ត្រង់’ ហើយ​រក​អ្នកតើសុស​ម្នាក់​ឈ្មោះ​សូល​នៅក្នុង​ផ្ទះ​របស់​យូដាស​។ ដ្បិត​មើល៍! គាត់​កំពុង​អធិស្ឋាន


បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម