ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:2 - ព្រះគម្ពីរខ្មែរសាកល

ស្ទេផាន​និយាយថា​៖ “អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន

សូមមើលជំពូក

Khmer Christian Bible

លោក​ស្ទេផាន​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ សូម​ស្ដាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​ មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បងប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​ឲ្យ​លោក​ឃើញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន

សូមមើលជំពូក

អាល់គីតាប

លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​អ៊ី‌ព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ហារ៉ាន អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង បាន​មក​បង្ហាញ​ឲ្យ​គាត់​ឃើញ

សូមមើលជំពូក



កិច្ចការ 7:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​អ្នក​ចាកចេញ​ពី​ស្រុក​របស់អ្នក ពី​សាច់ញាតិ​របស់អ្នក និង​ពី​ផ្ទះ​របស់​ឪពុក​អ្នក ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ​។


អាប់រ៉ាម​យក​សារ៉ាយ​ប្រពន្ធ​របស់គាត់ និង​ឡុត​ក្មួយ​របស់គាត់ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ពួកគេ​ដែល​រកបាន និង​មនុស្ស​ដែល​ពួកគេ​បាន កាល​នៅ​ហារ៉ាន ហើយ​ចេញដំណើរ​ទៅ​ដែនដី​កាណាន​។ នៅពេល​ពួកគេ​មកដល់​ដែនដី​កាណាន


ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​យេហូវ៉ា​ដែល​នាំ​អ្នក​ចេញមក​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ប្រគល់​ទឹកដី​នេះ​ដល់​អ្នក ឲ្យ​កាន់កាប់​វា”។


យ៉ាកុប​សួរ​ពួកអ្នកគង្វាល​ថា​៖ “បងប្អូន​របស់ខ្ញុំ​អើយ បងប្អូន​មកពី​ណា​ដែរ​?”។ ពួកគេ​ឆ្លើយថា​៖ “ពួកយើង​មកពី​ហារ៉ាន”។


តើ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​នេះ​ជា​នរណា​? គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​ហើយ ជា​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​៕ សេឡា


ខ្លោងទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង​! ទ្វារ​ទាំងឡាយ​ដ៏អស់កល្បជានិច្ច​អើយ ចូរ​ងើបឡើង ដើម្បីឲ្យ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​យាង​ចូលមក​!


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​នៅលើ​ទឹក ព្រះ​នៃ​សិរីរុងរឿង​បញ្ចេញផ្គរលាន់ ព្រះយេហូវ៉ា​គង់​នៅលើ​ទឹក​ដ៏ច្រើន​។


តើ​បណ្ដា​ព្រះ​របស់​ប្រជាជាតិ​នានា​ដែល​ពួក​ដូនតា​របស់យើង​បាន​បំផ្លាញ មាន​កូសាន ហារ៉ាន រេសែភ និង​កូនចៅ​អេដែន​ដែល​នៅ​ធេឡាស៊ើរ បាន​រំដោះ​ពួកគេ​ឬ​?


ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។ យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


“សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។


“អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ ឥឡូវនេះ​សូម​ស្ដាប់​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ទៅកាន់​អ្នករាល់គ្នា​សិន​!”។


កាល​គាត់​និយាយ​ដូច្នេះ ក៏​មាន​ការប្រកែក​កើតឡើង​រវាង​ពួកផារិស៊ី និង​ពួកសាឌូស៊ី ហើយ​អង្គប្រជុំ​ក៏​បាក់បែកគ្នា​។


ពេលនោះ មហាបូជាចារ្យ​ក៏​សួរ​ស្ទេផាន​ថា​៖ “តើ​ដូច្នេះមែន​ឬ​?”។


គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។


ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


បងប្អូន​របស់ខ្ញុំ​អើយ ចូរ​កាន់ខ្ជាប់​នូវ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ជា​ព្រះអម្ចាស់​នៃ​សិរីរុងរឿង ដោយ​គ្មាន​ការលំអៀង​ឡើយ​។


“ព្រះអម្ចាស់ ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​ព្រះចេស្ដា ដ្បិត​ព្រះអង្គ​បាន​និម្មិតបង្កើត​របស់​សព្វសារពើ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ របស់សព្វសារពើ​មាននៅ និង​ត្រូវបាន​និម្មិតបង្កើត”៕