Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ស្ទេផាន​និយាយថា​៖ “អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 លោក​ស្ទេផាន​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ សូម​ស្ដាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​ មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បងប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​ឲ្យ​លោក​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​អ៊ី‌ព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ហារ៉ាន អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង បាន​មក​បង្ហាញ​ឲ្យ​គាត់​ឃើញ

សូមមើលជំពូក ចម្លង




កិច្ចការ 7:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន និង​ពី​ផ្ទះ​ឪពុក​របស់​អ្នក ទៅ​ឯ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។


លោក​អាប់‌រ៉ាម​ក៏​យក​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​មនុស្ស​ដែល​ពួក​លោក​ទិញ​បាន​នៅ​ស្រុក​ខារ៉ាន ទៅ​ជា‌មួយដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​កាណាន​ហើយ


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ»។


លោក​យ៉ាកុប​សួរ​គេ​ថា៖ «បង‌ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ណា?» គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។


ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​រើស​លោក​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​នាម​ថា អ័ប្រា‌ហាំ។


តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ -បង្អង់


៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើបឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក។


៙ ព្រះ‌សូរ‌សៀងរបស់​ព្រះ‌យេហូវ៉ា លាន់​ឮ​លើ​ផ្ទៃ​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់ គឺ​ព្រះ‌យេហូវ៉ា​គង់​លើ​មហាសាគរ។


ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ?


ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។


មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។


សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។]


«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។


ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។


លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។


«អ្នក​រាល់​គ្នា​ជា​បង‌ប្អូន និងជា​ឪពុក​អើយ សូម​ស្តាប់​ពាក្យ​ស្រាយ​បំភ្លឺ​របស់​ខ្ញុំ​សិន!»។


ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ផារិ‌ស៊ី និង​ពួក​សាឌូ‌ស៊ីក៏​ទាស់​ទែង​គ្នា ហើយ​អង្គ​ប្រជុំ​ក៏​បែក​ខ្ញែក​ទៅ។


បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ថា៖ «តើមាន​ការ​ដូច្នេះ​មែន​ឬ?»


គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។


សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ


ទាំង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ធំ និង​ព្រះ‌យេ‌ស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។


បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។


លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ពីដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​រស់​នៅ​ខាង​នាយ​ទន្លេអឺប្រាត គឺ​ថេរ៉ា ជា​ឪពុក​របស់​អ័ប្រា‌ហាំ និង​ណាឃរ ហើយគេ​បាន​គោរព​ប្រតិ‌បត្តិ​ព្រះ​ដល់​ដទៃ។


«ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ស័ក្តិសម​នឹង​ទទួល​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​របស់​ទាំង​នោះ​សុទ្ធ​តែ​បាន​កើត​មក និង​ស្ថិត‌ស្ថេរ​នៅ ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម