Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:12 - ព្រះគម្ពីរខ្មែរសាកល

12 តើ​បណ្ដា​ព្រះ​របស់​ប្រជាជាតិ​នានា​ដែល​ពួក​ដូនតា​របស់យើង​បាន​បំផ្លាញ មាន​កូសាន ហារ៉ាន រេសែភ និង​កូនចៅ​អេដែន​ដែល​នៅ​ធេឡាស៊ើរ បាន​រំដោះ​ពួកគេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​អយ្យកោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ នឹង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​អយ្យកោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 37:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


អាយុ​របស់​ថេរ៉ា​គឺ ២០៥ ឆ្នាំ រួច​ថេរ៉ា​ក៏​ស្លាប់​នៅ​ហារ៉ាន​៕


នៅពេល​អាប់រ៉ាម​ចូលទៅ​អេហ្ស៊ីប ជនជាតិអេហ្ស៊ីប​ក៏​ឃើញ​ថា​នាង​ជា​ស្ត្រី​ស្រស់ស្អាត​ណាស់​។


បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើ​សួន​មួយ​នៅ​អេដែន​ដែល​នៅ​ទិសខាងកើត ហើយ​ដាក់​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន​ឲ្យនៅ​ទីនោះ​។


យ៉ាកុប​បាន​ចាកចេញ​ពី​បៀរ-សេបា ហើយ​ធ្វើដំណើរ​ឆ្ពោះទៅ​ហារ៉ាន​។


យ៉ាកុប​សួរ​ពួកអ្នកគង្វាល​ថា​៖ “បងប្អូន​របស់ខ្ញុំ​អើយ បងប្អូន​មកពី​ណា​ដែរ​?”។ ពួកគេ​ឆ្លើយថា​៖ “ពួកយើង​មកពី​ហារ៉ាន”។


កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?


តើ​បណ្ដា​ព្រះ​របស់​ហាម៉ាថ និង​អើផាឌ​នៅ​ឯណា​? តើ​បណ្ដា​ព្រះ​របស់​សេផាវែម​នៅ​ឯណា​? តើ​ព្រះទាំងនោះ​បាន​រំដោះ​សាម៉ារី​ពី​កណ្ដាប់ដៃ​របស់យើង​ឬ​?


ក្នុងចំណោម​ព្រះ​ទាំងអស់​នៃ​ទឹកដី​ទាំងនោះ តើ​មួយណា​ដែល​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់យើង បានជា​ព្រះយេហូវ៉ា​នឹង​រំដោះ​យេរូសាឡិម​ពី​កណ្ដាប់ដៃ​របស់យើង​ដែរ​?’”។


តើ​ស្ដេច​នៃ​ហាម៉ាថ ស្ដេច​នៃ​អើផាឌ និង​ស្ដេច​នៃ​ក្រុង​សេផាវែម ហេណា និង​អ៊ីវ៉ា នៅ​ឯណា​?’”។


ស្ទេផាន​និយាយថា​៖ “អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម