Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:41 - ព្រះគម្ពីរខ្មែរសាកល

41 អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 លោក​អេសាយ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្យាការី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ​មក​ពី​លោក​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ ហើយ​លោក​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 លោក​អេសាយ​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ណាពី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​គាត់​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​អ៊ីសា ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:41
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​បកស្រាយ​ដល់​ពួកគេ​នូវ​សេចក្ដី​ដែល​ទាក់ទងនឹង​អង្គទ្រង់​នៅក្នុង​បទគម្ពីរ​ទាំងអស់ ដោយ​ចាប់ផ្ដើម​ពី​ម៉ូសេ និង​ពី​ព្យាការី​ទាំងអស់​។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ភីលីព​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នក​យូរណាស់ហើយ តើ​អ្នក​មិនទាន់​ស្គាល់​ខ្ញុំ​ទេ​ឬ​? អ្នក​ដែល​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ​បិតា​ដែរ​។ ម្ដេចក៏​អ្នក​និយាយថា​: ‘សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង’ ដូច្នេះ​?


អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


ព្យាការី​ទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គនេះ​ថា​: ‘អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ទទួលបាន​ការលើកលែងទោស​បាប​តាមរយៈ​ព្រះនាម​របស់​ព្រះអង្គ’”។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។


គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម