ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
កិច្ចការ 15:20 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែត្រូវសរសេរទៅពួកគេឲ្យចៀសវាងពីសេចក្ដីសៅហ្មងនៃរូបបដិមាករ ពីអំពើអសីលធម៌ខាងផ្លូវភេទ ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីឈាម។ Khmer Christian Bible ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ អាល់គីតាប ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម |
ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនឲ្យខ្លួនទៅជាសៅហ្មងដោយអាហាររបស់ស្ដេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់សោយនោះឡើយ ដូច្នេះគាត់ក៏សុំមេមហាតលិក ដើម្បីកុំឲ្យខ្លួនទៅជាសៅហ្មង។
គឺឲ្យចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ ប្រសិនបើបងប្អូនរក្សាខ្លួនពីសេចក្ដីទាំងនេះបាន បងប្អូនធ្វើបានប្រសើរហើយ។ សូមជម្រាបលា”។
ចំពោះសាសន៍ដទៃដែលបានជឿនោះ យើងបានផ្ញើសំបុត្រហើយ ដោយសម្រេចថា ពួកគេត្រូវចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ”។
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
“អាហារសម្រាប់ក្រពះ ហើយក្រពះសម្រាប់អាហារ” ក៏ប៉ុន្តែព្រះនឹងបំផ្លាញទាំងពីរ។ រូបកាយមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ចូរអ្នករាល់គ្នាគេចឲ្យផុតពីអំពើអសីលធម៌ខាងផ្លូវភេទទៅ! “អស់ទាំងបាបដែលមនុស្សប្រព្រឹត្ត គឺនៅខាងក្រៅរូបកាយ” ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺប្រព្រឹត្តបាបទាស់នឹងរូបកាយរបស់ខ្លួន។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានទេឬ? កុំចាញ់បោកឡើយ! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា
ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។
ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។
ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕
កិច្ចការខាងសាច់ឈាម នោះជាក់ច្បាស់ហើយ គឺមានអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម
ចំពោះអំពើអសីលធម៌ខាងផ្លូវភេទ និងអំពើស្មោកគ្រោកគ្រប់យ៉ាង ឬការលោភលន់ កុំឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ តាមដែលសមគួរនឹងវិសុទ្ធជន។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះ គឺញែកអ្នករាល់គ្នាជាវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ
ហើយកុំឲ្យអ្នកណាទៅជាមនុស្សអសីលធម៌ខាងផ្លូវភេទ ឬទៅជាមនុស្សប្រមាថព្រះ ដូចអេសាវដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់អាហារតែមួយពេលនោះឡើយ។
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។
ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ។
ហើយមានក្រាំងតូចមួយបើកជាស្រេចក្នុងដៃគាត់។ ទូតសួគ៌នោះក៏ដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកខ្ញុំម្ដងទៀតថា៖ “ចូរទៅយកក្រាំងដែលបើកជាស្រេចក្នុងដៃទូតសួគ៌ដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ”។
យ៉ាងណាមិញ យើងមានរឿងខ្លះប្រកាន់នឹងអ្នក គឺថានៅទីនោះ អ្នកមានពួកកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាក ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែល គឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករ និងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។
យ៉ាងណាមិញ យើងមានការនេះប្រកាន់នឹងអ្នក គឺថាអ្នកបណ្ដោយយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាព្យាការិនី។ នាងបង្រៀន និងបោកបញ្ឆោតបាវបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និងឲ្យហូបអាហារដែលសែនដល់រូបបដិមាករទៀតផង។
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ