Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:3 - ព្រះគម្ពីរខ្មែរសាកល

3 ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 រីឯ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ឬ​សេចក្ដី​លោភ​លន់​ នោះ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ដើម្បី​ឲ្យ​សម​ជា​ពួក​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដោយ​បងប្អូន​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បងប្អូន​សោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​សេចក្ដី​កំផិត សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដោយ​បង​ប្អូន​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌​អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ

សូមមើលជំពូក ចម្លង




អេភេសូរ 5:3
58 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​អាក្រក់​អួត​អំពី​ចំណង់​នៃ​ចិត្ត​របស់ខ្លួន ហើយ​មនុស្ស​លោភលន់​ប្រទេចផ្ដាសា និង​មើលងាយ​ព្រះយេហូវ៉ា​។


សូម​ធ្វើឲ្យ​ចិត្ត​របស់ទូលបង្គំ​មានទំនោរ​ទៅរក​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ផង កុំឲ្យ​មានទំនោរ​ទៅរក​កម្រៃទុច្ចរិត​ឡើយ​។


អ្នកដឹកនាំ​ដែល​ខ្វះ​ការយល់ដឹង គឺជា​អ្នកសង្កត់សង្កិន​ដ៏កាចសាហាវ រីឯ​អ្នកដែល​ស្អប់​កម្រៃទុច្ចរិត នឹង​ធ្វើឲ្យ​អាយុ​របស់ខ្លួន​វែង​។


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។


បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ”។


នៅពេល​ពួកផារិស៊ី​ជា​អ្នក​ស្រឡាញ់លុយ​បាន​ឮសេចក្ដី​ទាំងអស់​នេះ ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះយេស៊ូវ​។


ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។


ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។


ពួកគេ​ពោរពេញ​ទៅដោយ​សេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និង​សេចក្ដីព្យាបាទ​គ្រប់យ៉ាង​។ ពួកគេ​ពេញ​ដោយ​ការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និង​ការព្យាបាទ​។ ពួកគេជា​មនុស្ស​និយាយដើមគេ


ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​តាមបែបសមគួរ​នឹង​វិសុទ្ធជន ហើយ​ជួយ​នាង​ក្នុង​ការ​អ្វីក៏ដោយដែល​នាង​ត្រូវការ​ពី​អ្នករាល់គ្នា ពីព្រោះ​នាង​ជា​អ្នកផ្គត់ផ្គង់​មនុស្ស​ជាច្រើន រួមទាំង​ខ្លួនខ្ញុំ​ផង​។


ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។


កុំឲ្យ​យើង​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ប្រព្រឹត្ត​ឡើយ ជាលទ្ធផល មាន​មនុស្ស​ពីរម៉ឺនបីពាន់​នាក់​ដួលស្លាប់ ក្នុង​មួយ​ថ្ងៃ​។


មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។


“អាហារ​សម្រាប់​ក្រពះ ហើយ​ក្រពះ​សម្រាប់​អាហារ” ក៏ប៉ុន្តែ​ព្រះ​នឹង​បំផ្លាញ​ទាំងពីរ​។ រូបកាយ​មិនមែន​សម្រាប់​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ​។


ចូរ​អ្នករាល់គ្នា​គេចឲ្យផុត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទៅ​! “អស់ទាំង​បាប​ដែល​មនុស្ស​ប្រព្រឹត្ត គឺ​នៅ​ខាងក្រៅ​រូបកាយ” ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​រូបកាយ​របស់ខ្លួន​។


ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕


ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។


អ្នករាល់គ្នា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​សេចក្ដីនេះ​ថា អស់ទាំង​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​មនុស្ស​ស្មោកគ្រោក ឬ​មនុស្សលោភលន់ (​គឺ​មនុស្សថ្វាយបង្គំរូបបដិមាករ​) នឹង​ទទួល​មរតក​នៅក្នុង​អាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​មិន​បាន​ឡើយ​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។


ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ ដើម្បីឲ្យ​អ្នករាល់គ្នា​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ


ជាការពិត ព្រះ​មិនមែន​ត្រាស់ហៅ​យើង​មកក្នុង​ភាពស្មោកគ្រោក​ទេ គឺ​មកក្នុង​ភាពវិសុទ្ធ​វិញ​។


គឺ​ដោយ​ការធ្វើល្អ​វិញ ដែល​សមគួរ​នឹង​ស្ត្រី​ដែល​ថា​ខ្លួនឯង​គោរពព្រះ​។


មិន​ប្រមឹក និង​មិន​ចំណូលហិង្សា គឺ​មាន​ចិត្តសប្បុរស មិនចេះឈ្លោះប្រកែក មិនស្រឡាញ់លុយ


ដ្បិត​ការស្រឡាញ់លុយ​ជា​ឫសគល់​នៃ​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ អ្នកខ្លះ​លោភចង់បាន​លុយ ក៏​បាន​វង្វេង​ចេញពី​ជំនឿ ហើយ​ចាក់ទម្លុះ​ខ្លួនឯង​ដោយ​ការឈឺចុកចាប់​ជាច្រើន​។


ដ្បិត​មនុស្ស​នឹង​ទៅជា​អ្នក​ស្រឡាញ់ខ្លួនឯង អ្នក​ស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​អកតញ្ញូ មនុស្ស​មិនវិសុទ្ធ


ត្រូវតែ​បិទមាត់​អ្នកទាំងនោះ​។ ពួកគេ​ផ្ដួលរំលំ​ក្រុមគ្រួសារ​ទាំងមូល ដោយ​បង្រៀន​អ្វីដែល​ពួកគេ​មិន​ត្រូវ​បង្រៀន ដើម្បីបាន​កម្រៃទុច្ចរិត​។


ដ្បិត​អ្នកមើលខុសត្រូវ ត្រូវតែ​ឥតមានកន្លែងបន្ទោសបាន​ក្នុងនាមជា​មេការ​របស់​ព្រះ គឺ​មិន​អាត្មានិយម មិន​ឆាប់ខឹង មិន​ប្រមឹក មិន​ចំណូលហិង្សា ហើយ​មិន​លោភចង់បានកម្រៃទុច្ចរិត​ឡើយ


ដូចគ្នាដែរ ស្ត្រីចំណាស់​ត្រូវ​មាន​ចរិយា​សមជាមនុស្សវិសុទ្ធ មិន​ចោទប្រកាន់ដោយព្យាបាទ មិន​ធ្វើជាទាសករ​របស់​ស្រា​ដ៏ហូរហៀរ គឺ​ត្រូវ​ធ្វើជាគ្រូបង្រៀនការល្អ​វិញ


ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។


ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះ ដែល​នៅក្នុងចំណោម​អ្នករាល់គ្នា ទាំង​យកចិត្តទុកដាក់​ស្របតាម​បំណងព្រះហឫទ័យ​របស់​ព្រះ មិនមែន​ដោយ​ត្រូវគេ​បង្ខំ​ទេ គឺ​ដោយស្ម័គ្រចិត្ត​វិញ ហើយក៏មិនមែន​ដោយលោភចង់បានកម្រៃទុច្ចរិត​ដែរ គឺ​ដោយចិត្តឆេះឆួល​វិញ


ជាពិសេស​ពួក​អ្នក​ដែល​ដើរ​ក្នុង​តណ្ហា​ដ៏ស្មោកគ្រោក​ដោយ​តាម​សាច់ឈាម ហើយ​មើលងាយ​អំណាចគ្រប់គ្រង​។ ពួកគេ​ក្អេងក្អាង និង​ប្រកាន់យកតែគំនិតខ្លួន ហើយ​មិន​ញញើត​នឹង​ជេរប្រមាថ​ពពួក​ដែលប្រកបដោយ​សិរីរុងរឿង​ឡើយ​។


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។


យ៉ាងណាមិញ យើង​មាន​រឿង​ខ្លះ​ប្រកាន់នឹង​អ្នក គឺថា​នៅ​ទីនោះ អ្នក​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​បាឡាម​ដែល​បង្រៀន​បាឡាក ឲ្យ​ដាក់​ហេតុបណ្ដាលឲ្យជំពប់ដួល​នៅមុខ​កូនចៅ​អ៊ីស្រាអែល គឺ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ និង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​។


យើង​បាន​ទុក​ពេល​ឲ្យ​នាង​កែប្រែចិត្ត ប៉ុន្តែ​នាង​មិន​ព្រម​កែប្រែចិត្ត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


ក៏​មិន​បាន​កែប្រែចិត្ត​ពី​ឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬ​ការលួចប្លន់​របស់​ខ្លួន​សោះឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម