Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គឺ​យើង​គួរ​សរសេរ​ទៅប្រាប់​គេ ឲ្យ​ចៀស​វាង​ត្រឹម​តែ​ម្ហូប​អាហារ​ដែល​សែន​បាន​ដល់​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​ឈាម​ប៉ុណ្ណោះបាន​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ផ្ទុយ​ទៅ​វិញ​ ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ឈាម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​ឲ្យ​បរិភោគ​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប៉ុន្ដែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម

សូមមើលជំពូក ចម្លង




កិច្ចការ 15:20
47 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។


អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។


ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​កម្ចាយ​ឈាម​ផង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ?


ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។


ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។


កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត បើក​កេរ‌ខ្មាស​របស់​សាច់‌ញាតិ​ដែល​ជិត‌ដិត​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា


អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្តឫក្ស​ផង។


នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​អ្នក​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​តាំង​ទី​លំ​នៅ គឺ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ខ្លាញ់ ឬ​ឈាម​ឡើយ។


ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។


គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។


តែ​ឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សម្រេច​ថា គេ​ត្រូវ​ចៀស​វាង​កុំ​បរិ‌ភោគ​អាហារ​ដែល​សែនដល់​រូប​ព្រះ កុំ​បរិ‌ភោគ​ឈាម កុំ​បរិ‌ភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់» ។


ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។


អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «អា​ហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​អាហារ» តែ​ព្រះ​នឹង​បំផ្លាញ​ទាំង​ពីរ​នេះ​ចោល។ រូប‌កាយ​មិន​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់​ទេ គឺ​សម្រាប់​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សម្រាប់​រូប‌កាយ​ដែរ។


ចូរ​រត់​ចេញ​ពី​អំពើ​សហាយ​ស្មន់​ទៅ! រាល់​អំពើ​បាប​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ អ្នក​នោះ​ធ្វើ​បាប​ទាស់​នឹង​រូប‌កាយ​របស់​ខ្លួន​ហើយ។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយ​ស្មន់ ពួក​ថ្វាយ‌បង្គំរូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។


រីឯ​ចំណី​អាហា​រ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «យើង​ទាំង‌អស់​គ្នា​សុទ្ធ​តែ​ចេះ​ដឹង»។ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​បំប៉ោ​ង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​វិញ។


ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​បាន​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត ចេញ​ពី​អំពើ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ និង​សេចក្តី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត។


រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស


រីឯ​អំពើ​សហាយ​ស្មន់ សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ​លន់ នោះ​មិន​ត្រូវ​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ផង ព្រោះ​មិន​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ​ឡើយ។


ប៉ុន្តែ មិន​ត្រូវ​បរិ‌ភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ។


មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ប៉ុន្តែ មិន​ត្រូវ​បរិ‌ភោគ​ឈាម​របស់​វា​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ»។


ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​អំពើ​សហាយ​ស្មន់ ស្មោក‌គ្រោក ចិត្ត​ស្រើប​ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ​លន់ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។


ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់


ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។


សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។


ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។


លោក​កាន់​ក្រាំង​មួយ​តូច​បើក​នៅ​នឹង​ដៃ លោក​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក


បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​ពី​លើ​មេឃ​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា៖ «ចូរ​ទៅ​យក​ក្រាំង​ដែល​បើក​ស្រាប់​នៅ​នឹង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។


ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។


តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។


ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សម្លាប់​នៅ​លើ​ដី ហើយ​បរិ‌ភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង


ពេល​នោះ គេ​ទូល​ស្ដេច​សូល​ថា៖ «មើល៍! ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង»។ នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​មួយ​យ៉ាង​ធំ មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម