Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 12:21 - ព្រះគម្ពីរខ្មែរសាកល

21 ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​បាន​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត ចេញ​ពី​អំពើ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ និង​សេចក្តី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បងប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បងប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង ប្រាស​ចាក​សីលធម៌ និង​កាម‌គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្រែង​កាល​ណា​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក សេចក្ដី​កំផិត នឹង​សេចក្ដី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង​ប្រាស​ចាក​សីល‌ធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 12:21
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​បង្ហូរ​ជា​ទន្លេ​នៃ​ទឹកភ្នែក ពីព្រោះ​ពួកគេ​មិន​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។


មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។


ព្រមទាំង​ប្រុងប្រៀប​នឹង​ដាក់ទោស​ការមិនស្ដាប់បង្គាប់​គ្រប់យ៉ាង កាលណា​ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។


ហើយ​ក្រែងលោ​ខ្ញុំ​លើកតម្កើងខ្លួន ដោយព្រោះ​ការបើកសម្ដែង​នោះ​អស្ចារ្យពន់ពេក បានជា​មាន​បន្លា​មួយ​ប្រទានមក​ក្នុង​រូបកាយ​ខ្ញុំ ជា​ទូត​របស់​សាតាំង​ដែល​វាយ​ខ្ញុំ ដើម្បីកុំឲ្យ​ខ្ញុំ​លើកតម្កើងខ្លួន​ឡើយ​។


ខ្ញុំ​បាន​ដាស់តឿនទុកមុន​ដល់​អ្នក​ដែល​ប្រព្រឹត្តបាប​ពីមុន និង​ដល់​អ្នក​ឯទៀត​ទាំងអស់ ហើយ​ក្នុងពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដែរ ដូចដែល​ខ្ញុំ​បាន​ដាស់តឿន​អ្នករាល់គ្នា កាល​ខ្ញុំ​នៅជាមួយ​ជាលើកទីពីរ ថា​ប្រសិនបើ​ខ្ញុំ​បាន​មកដល់​ម្ដងទៀត ខ្ញុំ​នឹង​មិន​ត្រាប្រណី​ឡើយ


ដូច្នេះ ចូរ​បង្ហាញ​ដល់​ពួកគេ​នៅ​ចំពោះ​ក្រុមជំនុំ នូវ​ភស្តុតាង​នៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា និង​មោទនភាព​របស់យើង​អំពី​អ្នករាល់គ្នា​៕


កិច្ចការ​ខាងសាច់ឈាម នោះ​ជាក់ច្បាស់​ហើយ គឺ​មាន​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម


ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។


ចូរ​សង្គ្រោះ​អ្នកឯទៀត​ដោយ​ឆក់យក​ពួកគេ​ចេញពី​ភ្លើង ចូរ​មេត្តាករុណា​ដល់​អ្នកផ្សេងទៀត​ទាំង​ភ័យខ្លាច ដោយ​ស្អប់​សូម្បីតែ​អាវ​ដែល​ត្រូវបាន​ធ្វើឲ្យសៅហ្មង​ដោយ​សាច់ឈាម​។


ដូចគ្នាដែរ សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ទីក្រុង​ឯទៀតៗ​ដែល​នៅជុំវិញ បាន​បណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​ទៅតាម​តណ្ហាសាច់ឈាម​ដែល​ខុសធម្មជាតិ​ដូច​របៀប​ពពួក​ទូតសួគ៌​ទាំងនោះ ក៏​បាន​ត្រឡប់ជា​គំរូ​ដោយ​ទទួលទោស​នៃ​ភ្លើង​អស់កល្បជានិច្ច​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម