Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:20 - ព្រះគម្ពីរខ្មែរសាកល

20 យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ក៏​ប៉ុន្ដែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីល‌ធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

សូមមើលជំពូក ចម្លង




វិវរណៈ 2:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។


គឺ​ឲ្យ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​។ ប្រសិនបើ​បងប្អូន​រក្សា​ខ្លួន​ពី​សេចក្ដីទាំងនេះ​បាន បងប្អូន​ធ្វើ​បាន​ប្រសើរ​ហើយ​។ សូម​ជម្រាបលា”។


ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នេះ​ជា​អាហារដែលសែនដល់រូបបដិមាករ” នោះ​កុំ​ហូប​ឡើយ ដោយយល់ដល់​អ្នក​ដែល​ប្រាប់​នោះ និង​ដោយយល់ដល់​សតិសម្បជញ្ញៈ​។


យ៉ាងណាមិញ យើង​មាន​រឿង​ខ្លះ​ប្រកាន់នឹង​អ្នក គឺថា​នៅ​ទីនោះ អ្នក​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​បាឡាម​ដែល​បង្រៀន​បាឡាក ឲ្យ​ដាក់​ហេតុបណ្ដាលឲ្យជំពប់ដួល​នៅមុខ​កូនចៅ​អ៊ីស្រាអែល គឺ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ និង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​។


យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់​ដំបូង​របស់អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម