ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន។
កិច្ចការ 1:15 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖ Khmer Christian Bible នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយពោលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា អាល់គីតាប នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា ពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖ |
ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន។
ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងការទាំងនេះទៅទៀត ពីព្រោះខ្ញុំនឹងទៅឯព្រះបិតា។
ដូច្នេះ ពាក្យនេះក៏ចេញទៅក្នុងចំណោមបងប្អូនថា: “សិស្សម្នាក់នោះនឹងមិនស្លាប់ទេ”។ តាមពិត ព្រះយេស៊ូវមិនបានមានបន្ទូលនឹងពេត្រុសថា គាត់នឹងមិនស្លាប់នោះឡើយ គឺគ្រាន់តែថា:“ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក?”។
ដូច្នេះ ពេត្រុសក៏អញ្ជើញពួកគេចូលក្នុង ហើយឲ្យស្នាក់នៅទីនោះ។ នៅថ្ងៃបន្ទាប់ គាត់ក្រោកឡើងចេញទៅជាមួយពួកគេ ហើយមានបងប្អូនខ្លះពីយ៉ុបប៉េបានរួមដំណើរជាមួយគាត់ដែរ។
បន្ទាប់មក ពួកសាវ័ក និងបងប្អូនដែលនៅទូទាំងយូឌា បានឮថាពួកសាសន៍ដទៃក៏ទទួលព្រះបន្ទូលរបស់ព្រះដែរ។
ព្រះវិញ្ញាណមានបន្ទូលឲ្យខ្ញុំចេញដំណើរជាមួយពួកគេដោយឥតស្ទាក់ស្ទើរឡើយ។ ពេលនោះ បងប្អូនទាំងប្រាំមួយនាក់នេះក៏ទៅជាមួយខ្ញុំដែរ ហើយចូលទៅក្នុងផ្ទះរបស់ម្នាក់នោះ។
ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្តផ្ញើជំនួយទៅបងប្អូនដែលរស់នៅយូឌា តាមសមត្ថភាពរៀងៗខ្លួន។
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿ បានពន្យុះ និងចាក់រុកចិត្តរបស់ពួកសាសន៍ដទៃឲ្យប្រឆាំងនឹងបងប្អូន។
មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
រីឯពួកបងប្អូនក៏ឲ្យប៉ូល និងស៊ីឡាសចេញទៅបេរាភ្លាមទាំងយប់។ កាលទៅដល់ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។
ដូច្នេះ ពួកបងប្អូនក៏ឲ្យប៉ូលចេញទៅភ្លាម រហូតដល់សមុទ្រ រីឯស៊ីឡាស និងធីម៉ូថេនៅតែស្នាក់នៅបេរា។
នៅពេលរកអ្នកទាំងពីរមិនឃើញ ពួកគេក៏អូសយ៉ាសុន និងបងប្អូនខ្លះទៅពួកមេគ្រប់គ្រងទីក្រុង ហើយស្រែកឡើងថា៖ “ពួកអ្នកក្រឡាប់ចាក់ពិភពលោក បានមកដល់ទីនេះដែរ
ក្រោយពីប៉ូលបន្តស្នាក់នៅទីនោះជាយូរថ្ងៃ គាត់ក៏លាបងប្អូន ហើយចុះសំពៅទៅស៊ីរី; ព្រីស៊ីឡា និងអ័គីឡាក៏ទៅជាមួយគាត់ដែរ។ នៅកេងគ្រា ប៉ូលបានកោរសក់ ពីព្រោះគាត់បានបន់។
បន្ទាប់មក អ័ប៉ុឡូសមានបំណងធ្វើដំណើរឆ្លងទៅអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់។ នៅពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿដោយសារតែព្រះគុណ
កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។
នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។
នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។
ក្រោយមក ព្រះអង្គបានលេចមកដល់បងប្អូនជាងប្រាំរយនាក់ក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនទាំងនោះ ភាគច្រើននៅរស់រហូតមកដល់ពេលនេះ ប៉ុន្តែក៏មានអ្នកខ្លះដេកលក់ទៅហើយ;
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។