Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:29 - ព្រះគម្ពីរខ្មែរសាកល

29 ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដូច្នេះ​ ពួក​សិស្ស​បាន​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ស្រុក​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ តាម​សមត្ថភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




កិច្ចការ 11:29
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។


ហើយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ត្រូវគេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ​នោះ​ដែរ​។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


បន្ទាប់មក ពួក​សាវ័ក និង​បងប្អូន​ដែល​នៅ​ទូទាំង​យូឌា បាន​ឮ​ថា​ពួក​សាសន៍ដទៃ​ក៏​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ដែរ​។


ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។


រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ និង​ព្រះវិញ្ញាណដ៏វិសុទ្ធ​៕


ប៉ុន្តែ​នៅពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោកឡើង​ចូលទៅ​ក្នុង​ទីក្រុង​វិញ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ចេញដំណើរ​ទៅ​ឌើបេ​ជាមួយ​បារណាបាស​។


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។


ក្នុងចំណោម​ពួកគេ គ្មាន​អ្នកណា​ខ្វះខាត​ឡើយ ដ្បិត​អ្នកណាដែល​ជា​ម្ចាស់​ដី ឬ​ម្ចាស់​ផ្ទះ បាន​លក់​របស់ទាំងនោះ ហើយ​យក​ប្រាក់​ពី​ការ​លក់​ទាំងនោះ​មក


នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។


ហើយ​ហូបអាហារ ក៏​មានកម្លាំងឡើងវិញ​។ សូល​បាន​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​នៅ​ដាម៉ាស់​រយៈពេល​ប៉ុន្មានថ្ងៃ


យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។


ក៏​មិន​ឈ្លើយ មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួន មិន​ឆាប់ខឹង មិន​ប្រកាន់ទោស​គេ


ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​អំពី​អ្នកក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខំប្រឹង​ធ្វើ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម