Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅទីនោះ យើង​ជួប​ពួក​បងប្អូន ហើយ​ពួកគេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ​ប្រាំពីរ​ថ្ងៃ​។ គឺ​ដូច្នោះឯង ដែល​យើង​ទៅដល់​រ៉ូម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 រួច​យើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទី​នោះ​ ពួកគេ​បាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​អស់​ប្រាំពីរ​ថ្ងៃ​ ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​ គឺ​យ៉ាង​ដូច្នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​ទី​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន ហើយ​គេ​អញ្ជើញ​យើងឲ្យ​ស្នាក់​នៅ​ជា‌មួយ​គេ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើង​បាន​មក​ដល់​ក្រុង​រ៉ូម គឺ​ដូច្នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បងប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង​ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ដ​ដូច​ត​ទៅៈ

សូមមើលជំពូក ចម្លង




កិច្ចការ 28:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។


ទូលបង្គំ​ជា​គូកន​នឹង​អស់អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ហើយ​ជា​គូកន​នឹង​អ្នកដែល​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។


ដូច្នេះ ពាក្យ​នេះ​ក៏​ចេញទៅ​ក្នុងចំណោម​បងប្អូន​ថា​: “សិស្ស​ម្នាក់​នោះ​នឹង​មិន​ស្លាប់​ទេ”។ តាមពិត ព្រះយេស៊ូវ​មិន​បាន​មានបន្ទូល​នឹង​ពេត្រុស​ថា គាត់​នឹង​មិន​ស្លាប់​នោះ​ឡើយ គឺ​គ្រាន់តែថា​:“ប្រសិនបើ​ខ្ញុំ​ចង់ឲ្យ​អ្នកនោះ​នៅ​រហូតដល់​ពេល​ខ្ញុំ​មក តើ​ជា​អ្វី​នឹង​អ្នក​?”។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


ចំណែកឯ​យើង​វិញ យើង​បាន​ចុះសំពៅ​ពី​ភីលីព​ក្រោយ​ថ្ងៃ​បុណ្យនំប៉័ងឥតមេ ហើយ​អស់រយៈពេល​ប្រាំ​ថ្ងៃ​ទើប​មកដល់​ពួកគេ​នៅ​ទ្រអាស រួច​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។


យើង​បាន​រកឃើញ​ពួក​សិស្ស ហើយ​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។ ពួកគេ​ប្រាប់​ប៉ូល​ដោយ​ព្រះវិញ្ញាណ មិន​ឲ្យ​ឡើងទៅ​យេរូសាឡិម​ឡើយ​។


ហើយ​ចេញ​ពីទីនោះ​វាង​ទៅដល់​រេគាម​។ មួយ​ថ្ងៃ​ក្រោយមក មាន​ខ្យល់ទិសខាងត្បូង​បក់មក ហើយ​នៅថ្ងៃទីពីរ យើង​មកដល់​ពូទីយ៉ូលី​។


នៅពេល​ឮ​ដំណឹង​អំពី​យើង ពួក​បងប្អូន​ក៏​ចេញ​ពីទីនោះ​មក​រហូតដល់​ផ្សារ​អាប់ពីយូស និង​ផ្ទះសំណាក់​បី ដើម្បី​ទទួល​យើង​។ កាល​ឃើញ​ពួកគេ ប៉ូល​ក៏​អរព្រះគុណ​ដល់​ព្រះ ហើយ​មាន​ចិត្តក្លាហាន​ឡើង​។


ពួកគេ​ក៏​និយាយ​នឹង​ប៉ូល​ថា​៖ “យើង​មិន​បាន​ទទួល​សំបុត្រ​ពី​យូឌា ស្ដីអំពី​លោក​ឡើយ ហើយក៏គ្មាន​អ្នកណា​ក្នុង​បងប្អូនរួមជាតិ​មក​រាយការណ៍ ឬ​និយាយ​អ្វី​អាក្រក់​អំពី​លោក​ដែរ​។


ដូច្នេះ បងប្អូន​អើយ! សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ដែល​មានកេរ្តិ៍ឈ្មោះល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណ​និង​ប្រាជ្ញា ពីចំណោម​អ្នករាល់គ្នា ជា​អ្នកដែល​យើង​នឹង​តែងតាំងឲ្យត្រួត​លើ​តួនាទី​នេះ​។


កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម