Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:18 - ព្រះគម្ពីរខ្មែរសាកល

18 ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត បន្ទាប់​មក លោក​ជម្រាប​លាពួក​បង‌ប្អូន ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី មាន​ទាំងនាង​ព្រីស៊ីល និង​លោក​អ័គី‌ឡាទៅ​ជា‌មួយ​ដែរ។ លោក​បាន​កោរ​សក់​នៅ​ក្រុង​កេង‌គ្រា ព្រោះ​លោក​ត្រូវ​លា​បន់​បំណន់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បងប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់‌ផែ​កេង‌គ្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង​ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់​ផែ​កេងគ្រា។

សូមមើលជំពូក ចម្លង




កិច្ចការ 18:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


នៅពេល​លា​ហ្វូងមនុស្ស​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅលើ​ភ្នំ​ដើម្បី​អធិស្ឋាន​។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖ “យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។


ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕


គាត់​ជួប​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័គីឡា​អ្នក​ប៉ុនតុស និង​ព្រីស៊ីឡា​ប្រពន្ធ​របស់​គាត់ អ្នកទាំងពីរ​ទើប​មក​ពី​អ៊ីតាលី ពីព្រោះ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិយូដា​ទាំងអស់​ចេញ​ពី​រ៉ូម​។ ប៉ូល​ក៏​ទៅជួប​ពួកគេ


អ័ប៉ុឡូស​ចាប់ផ្ដើម​ប្រកាសយ៉ាងក្លាហាន​នៅក្នុង​សាលាប្រជុំ​។ ពេល​ព្រីស៊ីឡា និង​អ័គីឡា​បាន​ឮ ពួកគេ​ក៏​នាំ​គាត់​មក ហើយ​ពន្យល់​ដល់​គាត់​អំពី​មាគ៌ា​របស់​ព្រះឲ្យ​រឹតតែច្បាស់ថែមទៀត​។


បន្ទាប់មក អ័ប៉ុឡូស​មានបំណង​ធ្វើដំណើរឆ្លង​ទៅ​អាខៃ ពួក​បងប្អូន​ក៏​លើកទឹកចិត្ត​គាត់ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួលស្វាគមន៍​គាត់​។ នៅពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាងច្រើន​ដល់​អស់អ្នក​ដែល​ជឿ​ដោយសារតែ​ព្រះគុណ


ដោយហេតុនេះ ចូរ​អ្នក​ធ្វើ​ការនេះ​ដែល​យើង​ប្រាប់​ចុះ គឺ​យើង​មាន​បុរស​បួន​នាក់​ដែល​នៅ​ជាប់បំណន់​;


ចូរ​អ្នក​យក​អ្នកទាំងនេះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ ព្រមទាំង​ចេញប្រាក់​ឲ្យ​ពួកគេ​ដើម្បី​កោរសក់​ផង​។ ធ្វើដូច្នេះ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្វីដែល​ពួកគេ​បាន​ឮ​អំពី​អ្នក នោះ​មិន​ពិត​ទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់​ក៏​ដើរ​ត្រឹមត្រូវ ដោយ​កាន់តាម​ក្រឹត្យវិន័យ​ដែរ​។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


ខ្ញុំ​សូម​លើកសរសើរ​ភីបេ​បងប្អូន​របស់យើង​ដល់​អ្នករាល់គ្នា នាង​ជា​អ្នកជំនួយ​ដល់​ក្រុមជំនុំ​នៅ​កេងគ្រា


ចំពោះ​ជនជាតិយូដា ខ្ញុំ​ត្រឡប់​ដូចជា​ជនជាតិយូដា ដើម្បី​ឈ្នះបាន​ជនជាតិយូដា​មកវិញ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ទោះបីជា​ខ្លួនខ្ញុំ​មិន​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​ក៏ដោយ ក៏​ខ្ញុំ​ត្រឡប់​ដូចជា​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​មកវិញ​;


បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម