Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:14 - ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល​ចេញទៅ​ភ្លាម រហូតដល់​សមុទ្រ រីឯ​ស៊ីឡាស និង​ធីម៉ូថេ​នៅតែស្នាក់នៅ​បេរា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដូច្នេះ​ ពួក​បងប្អូន​ក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម​ រីឯ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ស្នាក់នៅ​ទី​នោះ​ដដែល‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឃើញ​ដូច្នោះ ពួក​បងប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស នឹង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។

សូមមើលជំពូក ចម្លង




កិច្ចការ 17:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។


ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។


មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។


នៅពេល​រក​អ្នកទាំងពីរ​មិនឃើញ ពួកគេ​ក៏​អូស​យ៉ាសុន និង​បងប្អូន​ខ្លះ​ទៅ​ពួក​មេគ្រប់គ្រងទីក្រុង ហើយ​ស្រែកឡើង​ថា​៖ “ពួកអ្នក​ក្រឡាប់ចាក់​ពិភពលោក បាន​មកដល់​ទីនេះ​ដែរ


ប៉ុន្តែ​កាល​ស៊ីឡាស និង​ធីម៉ូថេ​ចុះមក​ពី​ម៉ាសេដូន ប៉ូល​ចាប់ផ្ដើម​ចំណាយពេលទាំងស្រុង​នឹង​ព្រះបន្ទូល ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដល់​ជនជាតិយូដា​ថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ​។


ដូច្នេះ គាត់​បាន​ចាត់​អ្នក​ដែល​បម្រើ​ជាមួយ​គាត់​ពីរ​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ាស្ទុស ឲ្យទៅ​ម៉ាសេដូន រីឯ​ខ្លួនគាត់​ស្នាក់នៅ​អាស៊ី​មួយរយៈ​សិន​។


ហើយ​ស្នាក់នៅ​ទីនោះ​បី​ខែ​។ ពេល​គាត់​រៀបនឹង​ចុះសំពៅ​ទៅ​ស៊ីរី ពួកយូដា​រៀប​ផែនការសម្ងាត់​ទាស់នឹង​គាត់ ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ត្រឡប់ទៅវិញ​ដោយ​កាត់តាម​ម៉ាសេដូន​។


យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។


កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។


ដូចដែល​ខ្ញុំ​បាន​ជំរុញ​អ្នក កាល​ខ្ញុំ​ចេញដំណើរ​ទៅ​ម៉ាសេដូន សូមអ្នក​ស្នាក់​នៅ​អេភេសូរ ដើម្បី​បាន​បង្គាប់​អ្នកខ្លះ កុំឲ្យ​បង្រៀនគោលលទ្ធិផ្សេង


នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម