Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:23 - ព្រះគម្ពីរខ្មែរសាកល

23 ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ចូលក្នុង ហើយ​ឲ្យស្នាក់នៅ​ទីនោះ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ក្រោកឡើង​ចេញទៅ​ជាមួយ​ពួកគេ ហើយ​មាន​បងប្អូន​ខ្លះ​ពី​យ៉ុបប៉េ​បាន​រួមដំណើរជាមួយ​គាត់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ លោក​ពេត្រុស​ក៏​អញ្ជើញ​អ្នក​ទាំងនោះ​ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះសិន។ ស្អែក​ឡើង លោកក៏ចេញ​ដំណើរ​ទៅ​ជា‌មួយ​គេ ហើយ​មាន​ពួក​បង‌ប្អូន​ខ្លះមក​ពី​ក្រុង​យ៉ុប‌ប៉េ ក៏​រួម​ដំណើរ​ជា‌មួយលោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បងប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ ជូន​ដំណើរ​ទៅ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 10:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?”។


ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក”។


ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ


ព្រះវិញ្ញាណ​មានបន្ទូល​ឲ្យ​ខ្ញុំ​ចេញដំណើរជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។ ពេលនោះ បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​ក៏​ទៅ​ជាមួយ​ខ្ញុំ​ដែរ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ម្នាក់​នោះ​។


នៅពេល​ឮ​ដំណឹង​អំពី​យើង ពួក​បងប្អូន​ក៏​ចេញ​ពីទីនោះ​មក​រហូតដល់​ផ្សារ​អាប់ពីយូស និង​ផ្ទះសំណាក់​បី ដើម្បី​ទទួល​យើង​។ កាល​ឃើញ​ពួកគេ ប៉ូល​ក៏​អរព្រះគុណ​ដល់​ព្រះ ហើយ​មាន​ចិត្តក្លាហាន​ឡើង​។


នៅ​យ៉ុបប៉េ​មាន​សិស្ស​ម្នាក់​ឈ្មោះ​តេប៊ីថា (​តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់​)​។ នាង​បាន​ពេញ​ដោយ​អំពើល្អ និង​ការចែកទាន ដែល​នាង​តែងតែ​ធ្វើ​។


លីដា​នៅ​ជិត​យ៉ុបប៉េ ដូច្នេះ​នៅពេល​ពួក​សិស្ស​ឮ​ថា​ពេត្រុស​នៅ​ទីនោះ ពួកគេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យទៅ​រក​គាត់ អង្វរ​ថា​៖ “សូម​មក​ឯ​ពួកយើង​កុំ​បង្អង់​ឡើយ​!”។


ការនេះ​បាន​ឮសុសសាយ​នៅ​យ៉ុបប៉េ​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអម្ចាស់។


ដ្បិត​យើង​គិតគូរ​ធ្វើ​ត្រឹមត្រូវ មិនគ្រាន់តែ​នៅចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះទេ គឺ​នៅចំពោះ​មនុស្ស​ដែរ​។


កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។


ចូរ​រាក់ទាក់​គ្នាទៅវិញទៅមក​ដោយគ្មាន​ការរអ៊ូរទាំ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម