ព្រះអង្គជាព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង; សេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដីទាំងមូល។
អេសាយ 26:9 - ព្រះគម្ពីរខ្មែរសាកល នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយគេរៀនតាមសេចក្ដីសុចរិត អាល់គីតាប នៅពេលយប់ ខ្ញុំចង់នៅជិតទ្រង់ ខ្ញុំក៏ស្វែងរកទ្រង់អស់ពីដួងចិត្តដែរ។ ពេលទ្រង់ដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ទ្រង់ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។ |
ព្រះអង្គជាព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង; សេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដីទាំងមូល។
ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំព្រះនាមរបស់ព្រះអង្គនៅពេលយប់ ព្រមទាំងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គផង។
នៅកណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីអរព្រះគុណដល់ព្រះអង្គ សម្រាប់ច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។
ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត!
ដូច្នេះ មនុស្សនឹងពោលថា៖ “ពិតជាមានផលសម្រាប់មនុស្សសុចរិតមែន! ពិតជាមានព្រះដែលជំនុំជម្រះនៅលើផែនដីមែន!”៕
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ដោយហេតុនេះ មនុស្សទាំងអស់នឹងកោតខ្លាច ហើយប្រកាសអំពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាអំពីអ្វីដែលព្រះអង្គបានធ្វើ។
កាលណាព្រះអង្គសម្លាប់ពួកគាត់ ទើបពួកគាត់ស្វែងរកព្រះអង្គ ក៏បែរមកវិញ ហើយខំប្រឹងស្វែងរកព្រះ។
ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតនៅលើផែនដីទាំងមូល៕
ដូច្នេះ សេចក្ដីទុច្ចរិតរបស់យ៉ាកុបនឹងត្រូវបានលុបលាងដោយការនេះ ហើយការនេះជាផលពេញលេញពីការដកបាបរបស់ពួកគេចេញ គឺព្រះអង្គនឹងធ្វើឲ្យអស់ទាំងថ្មនៃអាសនាបានដូចជាដីសដែលខ្ទេចខ្ទី ក៏ធ្វើឲ្យរូបព្រះម៉ែអាសេរ៉ា និងអាសនាគ្រឿងក្រអូបនៅឈរមិនបាន។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។