Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 63:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​បបូរ​មាត់​រីក‌រាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ព្រលឹង​ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផង មាត់​ទូលបង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 63:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។


ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ដ្បិត​នេះជាការ​ប្រពៃ


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មើល​ព្រះភក្ត្រ​របស់ព្រះអង្គ​ក្នុង​សេចក្ដីសុចរិត​; នៅពេល​ភ្ញាក់ឡើង ទូលបង្គំ​នឹង​ស្កប់ចិត្ត​ដោយឃើញ​រូបរាង​របស់ព្រះអង្គ​៕


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​របស់​ព្រះ គឺ​ទៅ​ឯ​ព្រះ​ដែលជា​អំណរដ៏លើសលប់​របស់ទូលបង្គំ​។ ព្រះ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណហាប​!


មានពរ​ហើយ អ្នកដែល​ព្រះអង្គ​ជ្រើសរើស ហើយ​នាំមកជិត ដើម្បីឲ្យ​គេ​រស់នៅ​ទីធ្លា​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ស្កប់ចិត្ត​ដោយ​សេចក្ដីល្អ​នៃ​ដំណាក់​របស់ព្រះអង្គ ជាភាព​វិសុទ្ធ​នៃ​ព្រះវិហារ​របស់ព្រះអង្គ​។


នៅពេល​ទូលបង្គំ​ច្រៀងសរសើរតម្កើង​ព្រះអង្គ បបូរមាត់​របស់ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​; ព្រលឹង​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ ក៏​នឹង​ស្រែកហ៊ោសប្បាយ​ដែរ​។


កិត្តិយស និង​អានុភាព​នៅចំពោះ​ព្រះអង្គ ឫទ្ធានុភាព និង​សិរីរុងរឿង​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​។


នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម