Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 26:10 - ព្រះគម្ពីរខ្មែរសាកល

10 ទោះបីជា​ព្រះអង្គ​មេត្តា​ដល់​មនុស្ស​អាក្រក់​ក៏ដោយ ក៏​គេ​មិន​រៀនចេះ​សេចក្ដីសុចរិត​ដែរ គេ​ប្រព្រឹត្តអំពើទុច្ចរិត​នៅក្នុង​ទឹកដី​នៃ​សេចក្ដី​ទៀងត្រង់ ហើយ​មិន​ឃើញ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បើ‌សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង របស់អុលឡោះ‌តាអាឡា​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 26:10
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​រំដោះ​ពួកគាត់​ជាច្រើនដង ប៉ុន្តែ​ពួកគាត់​បាន​បះបោរ​តាម​បំណង​របស់ខ្លួន ហើយ​ធ្លាក់ទៅ​ក្នុង​អំពើទុច្ចរិត​របស់ខ្លួនពួកគាត់​។


សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។


សូម​បន្ថែម​សេចក្ដីទុច្ចរិត​លើ​សេចក្ដីទុច្ចរិត​របស់ពួកគេ ហើយ​កុំឲ្យ​ពួកគេ​បាន​ចូលមក​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ឡើយ​។


ជាការពិត ការបកក្រោយ​របស់​មនុស្សខ្វះចំណេះដឹង​នឹង​ធ្វើឲ្យ​ខ្លួនគេ​ស្លាប់ ហើយ​សេចក្ដីសុខស្រួល​របស់​មនុស្សល្ងង់​នឹង​បំផ្លាញ​ខ្លួនគេ​;


មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។


ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។


ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។


ផែនដី​បាន​សៅហ្មង​នៅក្រោម​អ្នកដែល​រស់នៅ​លើ​វា ពីព្រោះ​ពួកគេ​បាន​រំលង​ក្រឹត្យវិន័យ បំពាន​បទបញ្ញត្តិ ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


ដ្បិត​មនុស្ស​ឆោតល្ងង់​និយាយ​សេចក្ដីឆោតល្ងង់ ហើយ​ចិត្ត​របស់គេ​ប្រព្រឹត្ត​អំពើទុច្ចរិត គឺ​ដើម្បី​ប្រព្រឹត្ត​អំពើមិនគោរពព្រះ ដើម្បី​ពោល​សេចក្ដីខុសឆ្គង​ទាស់នឹង​ព្រះយេហូវ៉ា និង​ដើម្បី​បង្អត់​ចំណង់អាហារ​របស់​មនុស្ស​អត់ឃ្លាន ហើយ​ទុកឲ្យ​មនុស្ស​ស្រេក​ខ្វះ​ទឹកផឹក​។


មនុស្សអប្រិយ មធ្យោបាយ​របស់គេ​គឺ​អាក្រក់ គេ​គិតគូរ​គម្រោងអាក្រក់​ដើម្បី​បំផ្លាញ​មនុស្ស​ទ័លក្រ​ដោយ​ពាក្យ​ភូតភរ សូម្បីតែ​នៅពេល​មនុស្ស​ខ្វះខាត​និយាយ​ត្រឹមត្រូវ​។


ពួកគេ​មាន​ពិណហាប និង​ពិណបុរាណ ក្រាប់ និង​ខ្លុយ ព្រមទាំង​ស្រាទំពាំងបាយជូរ​ក្នុង​ពិធីជប់លៀង​របស់ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ព្រះយេហូវ៉ា​ឡើយ ក៏​មិន​ពិចារណា​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​ដែរ​។


បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ


យើង​បាន​ទុក​ពេល​ឲ្យ​នាង​កែប្រែចិត្ត ប៉ុន្តែ​នាង​មិន​ព្រម​កែប្រែចិត្ត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម