ទំនុកតម្កើង 63:1 - ព្រះគម្ពីរខ្មែរសាកល1 ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ សូមមើលជំពូកអាល់គីតាប1 ឱអុលឡោះអើយ! ទ្រង់ពិតជាម្ចាស់នៃខ្ញុំមែន ខ្ញុំស្វែងរកទ្រង់ ខ្ញុំចង់នៅក្បែរទ្រង់ណាស់ ខ្ញុំចង់នៅជាប់ជាមួយទ្រង់ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។ សូមមើលជំពូក |