ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។
អេសាយ 17:10 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។ ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះអ្នកបានភ្លេចព្រះដែលជួយសង្គ្រោះអ្នក ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកម្លាំងអ្នក ហេតុនោះបានជាអ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកំឡាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង អាល់គីតាប អ៊ីស្រអែលអើយ អ្នកបានបំភ្លេចអុលឡោះ ដែលជាអ្នកសង្គ្រោះ អ្នកពុំបាននឹកឃើញម្ចាស់ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ជូនជាសក្ការៈដល់ព្រះដទៃ។ |
ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។
ពួកគាត់បានភ្លេចព្រះដែលជាព្រះសង្គ្រោះរបស់ពួកគាត់ ដែលធ្វើកិច្ចការដ៏ធំឧត្ដមនៅអេហ្ស៊ីប
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមរំដោះទូលបង្គំជាប្រញាប់ផង! សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំ និងធ្វើជាបន្ទាយដ៏រឹងមាំដើម្បីសង្គ្រោះទូលបង្គំផង!
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គផង! សូមរំដោះយើងខ្ញុំ ហើយលុបលាងបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមបង្វែរយើងខ្ញុំមកវិញ សូមទុកវិញនូវសេចក្ដីទើសចិត្តរបស់ព្រះអង្គចំពោះយើងខ្ញុំផង!
មនុស្សអាក្រក់នឹងត្រឡប់ទៅឯស្ថានមនុស្សស្លាប់វិញ អស់ទាំងប្រជាជាតិដែលភ្លេចព្រះក៏ដូច្នោះដែរ។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
នៅថ្ងៃនោះ ទីក្រុងមាំមួនរបស់គេនឹងបានដូចជាកន្លែងដែលត្រូវគេបោះបង់ចោល នៅព្រៃ និងកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោលដោយព្រោះកូនចៅអ៊ីស្រាអែល ហើយកន្លែងនោះនឹងទៅជាទីស្ងាត់ជ្រងំ។
មុនរដូវច្រូតកាត់ កាលផ្ការីករុះរោយ ហើយផ្កាក្លាយទៅជាផ្លែទំពាំងបាយជូរទុំ ព្រះអង្គនឹងកាប់មែកដោយកណ្ដៀវ ក៏នឹងលះខ្នែងចេញ។
ជាការពិត ព្រះអង្គបានជាបន្ទាយដល់អ្នកក្រខ្សត់ ជាបន្ទាយដល់មនុស្សខ្វះខាតក្នុងទុក្ខវេទនារបស់គេ ជាជម្រកពីព្យុះ ជាម្លប់ពីកម្ដៅ ដ្បិតដង្ហើមរបស់មនុស្សកាចសាហាវ ដូចជាព្យុះបក់បោកជញ្ជាំង។
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។