Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:13 - ព្រះគម្ពីរខ្មែរសាកល

13 ប៉ុន្តែ​ពួកគាត់​ឆាប់​ភ្លេច​កិច្ចការ​របស់ព្រះអង្គ ហើយ​មិន​បាន​រង់ចាំ​ដំបូន្មាន​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ទ្រង់ សម្រេច​តាម​គម្រោង‌ការ​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​ពួកគេ​បាន​បះបោរ​នឹង​ព្រះបន្ទូល​របស់​ព្រះ ហើយ​មើលងាយ​ដំបូន្មាន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


ពួកគេ​ភ្លេច​អ្វីៗដែល​ព្រះអង្គ​បានធ្វើ និង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​សម្ដែង​ដល់​ពួកគេ​។


ដោយសារ​អ្នករាល់គ្នា​ធ្វើព្រងើយ​នឹង​អស់ទាំង​ដំបូន្មាន​របស់ខ្ញុំ ហើយ​មិន​ព្រម​ទទួល​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ


ក៏មិន​ព្រម​ទទួល​ដំបូន្មាន​របស់ខ្ញុំ ហើយ​បាន​មើលងាយ​អស់ទាំង​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ​ដែរ


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម