Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:9 - ព្រះគម្ពីរខ្មែរសាកល

9 នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នៅ​គ្រា​នោះ ទី​ក្រុង​មាំ‌មួន​របស់​គេ នឹង​ត្រឡប់​ដូច​ជា​អស់​ទាំង​ទី​ចោល​ស្ងាត់​នៅ​ក្នុង​ព្រៃ ហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នៅ​ថ្ងៃ​នោះ ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹង‌មាំ នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​អាម៉ូរី បោះ‌បង់​ចោល​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នៅ​គ្រា​នោះ ទី​ក្រុង​មាំ‌មួន​របស់​គេ នឹង​ត្រឡប់​ដូច​ជា​អស់​ទាំង​ទី​ចោល​ស្ងាត់​នៅ​ក្នុង​ព្រៃ ហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 នៅ​ថ្ងៃ​នោះ ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹង‌មាំ នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​អាម៉ូរី បោះ‌បង់​ចោល​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 17:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ


គេ​នឹង​លែង​ផ្ចង់មើល​អាសនា​ដែលជា​ស្នាដៃ​របស់ខ្លួន ក៏​លែង​សម្លឹងមើល​រូប​ព្រះម៉ែអាសេរ៉ា និង​រូបព្រះអាទិត្យ​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ដែរ​។


ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម